ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បានប្រកាស​បើក វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់ ITF/OS ថ្នាក់​តំបន់​កម្រិត​ដំបូង សម្រាប់​ឣ​ត្ត​ព​លិ​ក ដែលមាន​គ្រូបង្វឹក ៣ ប្រទេស ចូលរួម​បង្រៀន ។ វគ្គ​នេះ បានធ្វើ​ឡើង នៅ​ទីលាន​វាយ​កូន​បាល់​ផ្ទាល់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ ក្រោម​ការសហការ​ពី គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា “NOCC” និង​ឧ​ប​ត្ត​ម្ភ​ពី OS ។​

​អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា លោក ជា ពៅ និង​ជាម​ន្ត្រី​សម្រប​សម្រួល​វគ្គ បាន​មានប្រសាសន៍ថាៈ វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់ ITF/OS ថ្នាក់​តំបន់​កម្រិត​ដំបូង សម្រាប់​ឣ​ត្ត​ព​លិ​ក ដែលមាន​រយៈពេល ១២ ថ្ងៃ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ ដោយមាន​សិក្ខាកាម​ចំនួន ១៩ នាក់ មកពី ៥ ប្រទេស រួមមាន កម្ពុជា មី​យ៉ាន់​ម៉ា ទី​ម័​រ បង់​ក្លា​ដែ​ស និង ហ្វី​ជី ។ គ្រូឧទ្ទេស​មាន ចំនួន ៣ នាក់ ដូចជា លោក Jonathan Stubbs លោក Gary Pucell និង​លោក Amir Borghei មកពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ “ITF” ។​

​លោក​បាន​បន្តថាៈ វគ្គ​នេះ ពិត​មាន​សារសំខាន់​ណាស់ ចំពោះ​សិក្ខាកាម ជា​គ្រូបង្វឹក​កីឡា​
​វាយ​កូន​បាល់ ITF/OS ថ្នាក់​តំបន់​កម្រិត​ដំបូង ចូលរួម ដោយ​យើង​មាន​សិក្សា​ទ្រឹស្តី និង​អនុវត្ត លើ​ទីលាន​ភ្លាមៗ ដើម្បី​អភិឌ្ឍន៍​សមត្ថភាព ក្នុងការ​ពង្រឹង​បច្ចេកទេស ជា​គ្រូបង្វឹក​កីឡា វាយ​កូន​បាល់ តាម​បណ្តា​ខេត្ត និង​តំបន់​របស់​ប្រទេស​នីមួយៗ​៕/V​