ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២២ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​លោក សេង គន្ធ អភិបាលរងខណ្ឌ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង លូ ប្រឡាយ ដើម្បី​ចាត់វិធានការ​ដោះស្រាយ​រំដោះ​ទឹក​លិច​ស្រែ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រ សង្កាត់​ស្នោរ និង​សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ការចុះពិនិត្យ​ខាងលើនេះ គឺ​បន្ទាប់ពី​ទទួលបាន​នូវ​សំណូមពរ​តាមរយៈ​លោក លោកស្រី​ប្រធានភូមិ និង​ថ្នាក់ដឹកនាំ​សង្កាត់​ឪឡោក​ក្នុង​កិច្ចប្រជុំ កាលពី​សប្តាហ៍​មុន​៕​