ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​១​សីហា​២០២២ កើតមាន​ការភ្ញាក់ផ្អើល​មួយ​កើតឡើង ខណៈដែល​ស្ត្រី​ចំណាស់​ម្នាក់​អង្គុយ​ស្លាប់​នៅលើ​ប៉ៅ​អ៊ី​ក្នុងផ្ទះ​មួយកន្លែង​។​

​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង លោក នៅ​ផល្លី បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ ជូ សារុន អាយុ​៥៩​ឆ្នាំ មានមុខរ​បបរ​ផ្ទះ​លក់​គ្រឿងទេស​នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង និង​ខេត្តកំពង់ឆ្នាំង​។​

​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង បានឱ្យដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​កូន​របស់​ស្ត្រី​រងគ្រោះ​បានរៀបចំ​គ្រឿងទេស និង​ភេសជ្ជៈ មក​ខាងក្រៅ​ទុកឱ្យ​ម្ដាយ​លក់​ហើយក៏​ចេញទៅ​ធ្វើការ​បាត់ទៅហើយ ក៏មាន​ភ្ញៀ​ង​ចូលទៅ​ទិញ​ឥ​វ៉ាន់​បាន​ហៅ​ជនរងគ្រោះ​ម្តង​ហើយ​ម្តង​ទៀង​មិន​ឆ្លើយ បាន​ហៅ​អ្នកជិតខាង​មក​មើល ក៏​ឃើញ​ជនរងគ្រោះ​អង្គុយ​ស្លាប់​នៅលើ​ប៉ៅ​អ៊ី​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច ច​មកដល់​កន្លែង​ពិនិត្យ​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកជិតខាង​ខាង​ឈ្មោះ សាំង សាម៉ុន បាន​និយាយ​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​រូប​ប្រចាំកាយ​លើសឈាម និង​ជំងឺ​បេះដូង​ផងដែរ​។​

​ក្រោយ​ការពិនិត្យ​របស់​សមត្ថ​កិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ​នៅ​ក្បាល​ក្រុង​កំពង់ឆ្នាំង បាន​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ជំងឺ​បេះដូង​រីក ក្រោយ​ការពិនិត្យ​រួចរាល់​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​គ្រួសារ​ជនរងគ្រោះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕​