ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន កម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ នាំយក​អង្ករ​ចំនួន ៦៥០ គីឡូក្រាម ស៊ីម៉ង់ត៍ ៣៩​បេ ស័ង្កសី ២១០ សន្លឹក មី​២៦​កេះ អាវ​រងា​១៣​អាវ មុង​១៣ ម៉ាស់​១៣​ប្រអប់ ជែ​ល​លាងដៃ ៣៩​ដប រួម​នឹង​ថវិកា​មួយចំនួន ដែលជា​អំណោយ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ពេ​ជ ច​ន្ន​មុនី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ដល់​គ្រួសារ​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ ជា​ស្ត្រី​មេម៉ាយ ជួប​ការលំបាក ចំនួន​១៣​គ្រួសារ មកពី​ឃុំ​គោក​បន្ទាយ និង​ឃុំ​ភ្នំ​ក្រាំង​ដី​មាស (​ឃុំ​ទើប​បង្កើត​ថ្មី​) ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​៕/V