ដោយៈ ចាន់តូ / ភ្នំពេញ: កំណាត់ផ្លូវលំមួយ ខ្សែដែលរងការខូចខាតធ្ងន់ធ្ងរត្រូវបានលោកមេភូមិព្រៃសាលា ចេញថវិកាផ្ទាល់ ស្ថាបនាឡើង វិញដើម្បីសម្រួលដល់ការលំបាក់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរឆ្លងកាត់។
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះលោក វង្ស សៀងហាក់ ចៅសង្កាត់កាកាបទី២និង លោក មុំ សាន មេភូមិព្រៃសាលា ក៏បានចុះទៅត្រួតពិនិត្យ គ្រឿងចក្រ ដែលកំពុងតែ ដំណើរការឈូសឆាយស្ថាបនា នេះ។
កំណាត់ ផ្លូវដែលត្រូវបានស្ថាបនា នោះ មានប្រវែងជិត៣០០ម៉ែត្រ មានទទឹង៦ម៉ែត្រស្ថាបនា ដោយចាក់ថ្ម ស្ថិតនៅក្នុងភូមិ ព្រៃសាលាសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមលោក មុំ សាន មេភូមិព្រៃសាលា បានអោយដឹងថា កន្លងមកកំណាត់ផ្លូវនេះ ជាផ្លូវដីរងការខូចខាតធ្ងន់ធ្ងរ ដោយមានជង្ហុកធំៗនិងទឹកដក់ ជាអន្លើរៗ ។ ដោយមើលឃើញ នូវការលំបាក របស់ប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់ លោក ក៏បានចេញថវិកាផ្ទាល់ខ្លួនចាក់ថ្ម ស្ថាបនា ឡើងវិញដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ៕