ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះ បានបញ្ជាឱ្យក្រុមការងារថ្នាក់ខណ្ឌ ចុះរៀបចំស្តារប្រឡាយ កាយសម្រាម ដេីម្បីបើកមុខទឹក ឱ្យហូរបានលឿន បញ្ចៀសទឹកជំនន់ និងការស្ទះលូ ។
មន្ត្រីក្រុមការងារថ្នាក់ខណ្ឌ ដែលចុះបំពេញការងារនេះ បានអះអាងថាៈ ” បញ្ហានៅតែមាន ប៉ុន្តែក្រោមការយកចិត្តទុកដាក់គិតគូរ យ៉ាងម៉ត់ចត់របស់លោក ឯក ឃុនដឿន គឺដំណោះស្រាយ នៅតែមានបន្តជានិច្ចកាល ” ។
អាជ្ញាធរខណ្ឌ ក៏ដូចជា មន្ត្រីក្រុមការងារថ្នាក់ខណ្ឌ បានឆ្លៀតយកឱកាសនេះ អំពាវនាវ សូមឱ្យបងប្អូនប្រជាពលដ្ឋទាំងអស់ ចូលរួមសំអាត និងថែរក្សា ការទុកដាក់សម្រាម ឱ្យបានត្រឹមត្រូវ ដេីម្បីឱ្យប្រឡាយ ហូរទឹកបានលឿន និងគ្មានការកកស្ទះ តទៅទៀត៕/V