​ដោយៈ​សុផល​/​ភ្នំពេញ​៖ កម្ពុជា​នាពេលនេះ​មានសេវា​វិភាគ​ទិន្នន័យ​កម្រិត​ខ្ពស់​ដំបូង​គេ​នៅក្នុងប្រទេស​ដោយ​ប្រើ​ឧបករណ៍​វិភាគ​ទិន្នន័យ​ធុរកិច្ច​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិក​ទាំងអស់ ដើម្បីតាមដាន​កម្រិត​ហានិភ័យ​ឥណទាន​នៅតាម​ទីតាំង​ភូមិសាស្ត្រ​ជាច្រើន​។

​សេវា​វិភាគ​ទិន្នន័យ​ថ្មី​“​ផែនទី​ហានិភ័យ​ឥណទាន​”​គឺជា​ដំណោះស្រាយ​ចុងក្រោយ​គេ​បង្អស់​ពី​CBC ដែល​បង្កើតឡើង​ក្នុង​ទម្រង់​ជា​​ផែនទី​អន្តរ​កម្ម និង​រស់​រវើក ដែល​អាចឱ្យ​បណ្តា​អគ្គនាយក និង​គណៈ​គ្រប់គ្រង​របស់​ស្ថាប័ន​ផ្តល់​កម្ចី​កំណត់សម្គាល់​លើ ហានិភ័យ ឥណទាន​របស់​ស្ថាប័ន​ខ្លួន ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត​បាន​យ៉ាង​ងាយ ស្រួល​។​“​ផែនទី​ហានិភ័យ​ឥណទាន​”​នេះ បាន​ត្រូវ​ប្រកាស​ដាក់​ដំណើរការ​កាលពី​ថ្ងៃទី​៣១ ​ខែកក្កដា​ឆ្នាំ​២០២២​។​

​ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (Credit Bureau (Cambodia) Co., Ltd (CBC)​តែងតែ​ពង្រឹង​បន្ថែម​លើ​សេវា​វិភាគ​ទិន្នន័យ និង​ឧបករណ៍​វិភាគ និង​ដំណោះស្រាយ​ធុរកិច្ច​តាម​បច្ចេកវិទ្យាដើម្បី​បង្កើត​គុណ​តម្លៃ ដល់​សមាជិក​ជា​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ ព្រមទាំង​លើកកម្ពស់​​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ឌីជីថល​នីយកម្មនិង​ការធ្វើសេចក្តីសម្រេចចិត្តដោយ​ផ្អែកលើ​ការវិភាគ​ទិន្នន័យ​​ច្បាស់លាស់នៅក្នុង​ប្រទេស​។នៅ​ឆ្នាំ២០២០ CBC បាន​អភិវឌ្ឍន៍​បន្ថែម​លើ​សេវា​វិភាគ​ទិន្នន័យ (DAR)
​របស់ខ្លួន​ឱ្យ​ក្លាយជា​ទម្រង់​របាយការណ៍​ឆ្លាត​វៃ​មួយ​អាចឱ្យ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​​នៅ​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិក  អាចអនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​នៃ​ការអនុវត្ត​
​ទៅតាម​ស្ថានភាព​ប្រតិបត្តិការ​របស់​ពួកគេ​។ ផែនទី​ហានិភ័យ​ឥណទាន ត្រូវបាន​បង្កើតឡើង ដើម្បី​​ប្រើប្រាស់ ជាមួយគ្នា​នឹង  សេវា​វិភាគ​ទិន្នន័យ (DAR) ជាជាង ជា​ឧបករណ៍​ដាច់​តែឯង​​ដើម្បីឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​អាច​ប្រើប្រាស់ ក្នុងការ​សម្រេចចិត្ត​លើ ផែនការ​យុទ្ធសាស្ត្រ​​របស់​ស្ថាប័ន​ដោយ​ផ្អែក លើ ទិន្នន័យ​ច្បាស់លាស់​។​

​លោក​ អឿ សុធា​រ័ត្ន នាយក​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CBC ថ្លែងថា​៖«​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុននេះ​យើង​បាន​សង្កេតឃើញថា​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បត់បែន ​ទៅ តាម​បរិបទ​នៃ​ប្រព័ន្ធ​ឌីជីថល​និង​បានធ្វើការ​ផ្លាស់ប្ដូរ​យ៉ាង​គំហុក​លើ​ផ្នែក​វិភាគ​ទិន្នន័យ​។​ជាមួយនឹង​ការរីកចម្រើន​ ជា​លំដាប់​នៃ​ទីផ្សារ​ឥណទាន សព្វថ្ងៃនេះ​យើង មាន​សមា ជិក​សរុប​១៨០ស្ថាប័ន​ដែលជា​គ្រឹះស្ថាន​ធនាគារ មីក្រូហិរញ្ញវត្ថុ  ឥណទាន​ជនបទ និង​ក្រុមហ៊ុន ភតិសន្យា​ហិរញ្ញវត្ថុ​។​ម្យ៉ាងវិញទៀត សមាជិក​របស់ ​យើង​កំពុងតែ​ពង្រីក​ប្រតិបត្តិការ លើ​សេវា និង​ផលិតផល របស់ខ្លួន​ទៅកាន់​តំបន់​ទីផ្សារ​ថ្មីៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ មាន​ តម្រូវការ​លើ​ការវិភាគ​ហានិភ័យ​លើក​ម្ចី​នៅតាម​តំបន់ ទាំង នោះ​។ ដូច្នេះហើយ​ទើប ឧបករណ៍​វិភា​គនេះ​គឺ​បង្កើតឡើង ដើម្បី​បំពេញតម្រូវការ​របស់​សមាជិក​យើង​។​»

​ផែនទី​ហានិភ័យ​ឥណទាន មិន​ត្រឹមតែ​ជា​ឧបករណ៍​ចង្អុលបង្ហាញ​ពី បច្ចុប្បន្នភាព​និន្នាការ​នៅក្នុង​ទីផ្សារ​ប៉ុណ្ណោះ​ទេ​ថែមទាំង​បំពេញ តម្រូវការ​លើ​ទិន្នន័យ​ខ្នាត​ធំ​របស់​ស្ថាប័នហិរញ្ញវត្ថុ​ផងដែរ​​។ ដោយ​គិតពី​តម្រូវការ របស់​សមាជិក​ទាំងអស់ CBC បាន​បន្ថែម​មុខងារ​ កំណត់សម្គាល់​យ៉ាង​ស៊ីជម្រៅ​ដោយ​បង្ហាញ​ពី​ការអនុវត្ត  ដល់​កម្រិត ឃុំ​/​សង្កាត់​ប្រៀបធៀប​គុណភាព​ឥណទាន​របស់​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ និង​ការរៀបចំ​​រចនាសម្ព័ន្ធ​ប្រតិបត្តិការ​កម្ចី​ឡើង វិញ ដោយ​ធៀប​ទៅនឹង​មធ្យមភាគ​កម្ចី​នៅក្នុង​វិស័យ​បន្ទាប់មក​ទាញយក ទិន្នន័យ​លម្អិត​ពី​ផែនទី​សម្រាប់​ការវិភាគ​កាន់តែ​ស៊ីជម្រៅ​។​

​ជាមួយ​ព័ត៌មាន​នៃ​ប្រតិបត្តិការ​ឥណទាន ប្រវត្តិ​និង​ប្រតិបត្តិការ​របស់​អ្នក​ខ្ចី​នៅ​ថ្នាក់ឃុំ ស្រុក និង​ខេត្ត​ស្ថាប័ន ហិរញ្ញវត្ថុ​អាច​រៀបចំ​យុទ្ធសាស្ត្រ ​ឡើងវិញ​នូវ​ហានិភ័យ​នៃ​ផលប​ត្រ​ឥណទាន យុទ្ធសាស្ត្រ​ទីផ្សារ​និង​ការធ្វើ ផែនការ​ផលិតផល​ថ្មីៗ​ដោយ​ផ្អែកលើ​តម្រូវការ​របស់​អ្នក ប្រើប្រាស់​នៅក្នុង​ភូមិសាស្ត្រ​គោលដៅ​ផ្សេងៗ​។​​ដោយ​ការផ្តល់ ជូន​នូវ​របាយការណ៍​វិភាគ​ទិន្នន័យ​លម្អិត ផែនទី​ហានិភ័យ​ឥណទាន​​រួមជាមួយ​នឹង​សេវា​វិភាគ ទិន្នន័យ​(DAR) នឹង​បង្កើន​ភាពច្បាស់លាស់ ក្នុងការ​បញ្ជៀ​ស​ហានិភ័យ​ឥណទាន​និង​ការ​ស៊ើបសួរ​ពី​គណនី ដើម ហើយ​ធ្វើឱ្យ​ប្រាកដថា កម្ចី​នីមួយៗ​កាន់​តែមាន​សុវត្ថិភាព​និង​គុណភាព​ខ្ពស់ សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ នានា តាមរយៈ​ការផ្តល់ជូន​នូវ​ព័ត៌មាន​ទិន្នន័យ​ឥណទាន​។Ph

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ៊ី​ម៉ែ​ល​មកកាន់​យើង​៖ [email protected] ឬ​ចូលទៅ​កាន់​៖
https://www.creditbureau.com.kh/km/corporate-products/credit-risk-heat-map/​