ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ចាត់​ក្រុមការងារ ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ពង្រឹងគុណភាព​សេវា​ទូរគមនាគមន៍ និង​ស្វែងយល់​ពី​មតិយោបល់​របស់​ប្រជាពលរដ្ឋ​។

​លោក ជាប ស​ត្ថា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ បាន​ដឹកនាំ​ក្រុមការងារ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ពង្រឹងគុណភាព​សេវា​ទូរគមនាគមន៍ នៅ​បុរី ប៉េង ហួត ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​ក្រសួង​ប្រស​ណី​យ៍ បានឱ្យដឹង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​: បន្ថែម​លើ​ការងារ​បច្ចេកទេស ដែល​អ្នកជំនាញ បាន​ប្រើ​ឧបករណ៍​វាស់​ស្ទង់​ជា​បន្តបន្ទាប់ ការចុះ​ត្រួតពិនិត្យ​នេះ មាន​គោលបំណង ដើម្បី​ឈ្វេងយល់​ពី​ការប្រែប្រួល​នៃ​គុណភាព​សេវា​ទូរ​សព្ទ បន្ទាប់ពី​បាន​សាងសង់​ស្ថានីយ​អង់​តែ​ន​បន្ថែម ចំនួន ១៣ បង្គោល ព្រមទាំង​ចាត់​មន្ត្រី ៩៥​រូប ដើរ​សម្ភាសន៍​ប្រជាពលរដ្ឋ​តាម​ផ្ទះ នៅ​គ្រប់​គម្រោង សំដៅ​ជំរុញ​ការដោះស្រាយ​បញ្ហា​សេវា​ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរ តាម​ការចង្អុលបង្ហាញ​របស់លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

​នាឱកាស​នោះដែរ ក្រុមហ៊ុន​បុរី ប៉េង ហួត ក៏បាន​សហការ​បញ្ជូន​បុគ្គលិក​ទទួលបន្ទុក​តាម​គម្រោង​នីមួយៗ​របស់ខ្លួន សម្របសម្រួល​ការចុះ​សម្ភាសន៍​តាម​ផ្ទះ ក្នុងការ​សិក្សា​ស្វែងយល់​អំពី​ស្ថានភាព និង​កត្តា​កំពុង​ប្រឈម​នានា ជុំវិញ​ការប្រើប្រាស់​សេវា​ទូរ​សព្ទ និង​អ៊ិន​ធឺ​ណិ​ត ដើម្បី​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​ជា​ដំណោះ ស្រាយ នៅតាម​បុរី​នានា​៕/V​