សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០២២​នេះ បាន​ផ្ញើ​សារលិខិត​ជូន លោក ហ្វី​ឌី​ណាន់ រ៉ូ​ម៉ូ​ល​ដេ​ស ម៉ា​កូ​ស ប្រធានាធិបតី ហ្វីលីពីន​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក ហ្វី​ដែល វ៉ាល​ដេ​ស រ៉ា​ម៉ូ​ស អតីត​ប្រធានាធិបតី​ហ្វីលីពីន ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​។​