Views: 34 Post navigation មេដឹកនាំក្រុមអាល់កៃដាឈ្មោះ ហ្សាវ៉ាហ៊ីរី (Zawahiri)ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូនរបស់CIAនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីចុងសប្តាហ៍ នេះបើតាមការអោយដឹងពីមន្រ្តីអាម៉េរិកម្នាក់។ ហ្សាវ៉ាហ៊ីរី ដែលជាគ្រូពេទ្យជនជាតិអេហ្ស៊ីប មានតំលៃក្បាលរហូតដល់ទៅ២៥លានដុល្លារ ចំពោះតួនាទីរបស់គាត់ក្នុងការវាយប្រហារភេរវកម្មថ្ងៃ១១ កញ្ញា ២០០១នៅអាម៉េរិក ការវាយប្រហារលើនាវាUSS Coleនៅយេម៉ែនក្នុងឆ្នាំ២០០០ ការបំផ្ទុះគ្រាប់បែកស្ថានទូតអាម៉េរិកនៅគេនយ៉ានិងតង់ហ្សានីក្នុងឆ្នាំ១៩៩៨។ អាជ្ញាធររដ្ឋអូរីហ្គឹនកំពុងស៊ើបអង្កេតការស្លាប់មនុស្សបួននាក់បន្ថែម ដែលអាចទាក់ទងនឹងការឡើងកំដៅកាលពីសប្តាហ៍មុន។បើមានការបញ្ជាក់ថាស្លាប់ដោយអាកាសធាតុក្តៅលើ៣៥អង្សាសេមែននោះចំនួនស្លាប់ដោយអាកាសធាតុក្តៅនៅក្នុងរដ្ឋអាម៉េរិកមួយនេះឡើងដល់ចំនួន១៤នាក់ចាប់តាំងពីសប្តាហ៍មុន។