​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ចិន​កុំអោយ​ប្រតិកម្ម​ហួស​ចំពោះ​ដំណើរ​ទស្សនកិច្ច​ណាមួយ​របស់​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅ​កាន់​កោះ​តៃវ៉ាន់​​ដោយ​ខ្លួន​បាន​និយាយថា​លោកស្រី​មាន​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​ស្វ័យគ្រប់គ្រង​នេះ ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មើលឃើញ​វា​ថា​ជាការ​បង្ករឿង​ខ្ពស់​មួយ​ក្តី​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន​លោក ច​ន ឃឺ​ប៊ី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចិន​មិនចាំបាច់​អី​ប្រែក្លាយ​ដំណើរ​ទស្សនកិច្ច​ណាមួយ​របស់​លោកស្រី​ផេ​ឡូ​ស៊ី​ទៅជា​«​វិបត្តិ​»​មួយ​ឡើយ​។​

​លោក ច​ន ឃឺ​ប៊ី បានបញ្ជាក់​ថា «​ប្រធានសភា​អាម៉េរិក​អាច​ទៅ​ទីណា​ក៏​បាន​អោយតែ​លោកស្រី​ចង់ទៅ​។​លោកស្រី​មាន​សិទ្ធិ​ទៅ​ធ្វើ​ទស្សនកិច្ច​តៃវ៉ាន់​។​គ្មាន​ហេតុផល​ណា​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ប្រែ​ក្លា​​យ​ដំណើរ​ទស្សនកិច្ច​មួយ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​យូរអង្វែង​របស់​អាម៉េរិក​ទៅ​ជា​វិបត្តិ​ក្នុង​ទំរង់​ណាមួយ​ឡើយ​»​។​

​របាយការណ៍​សារព័ត៌មាន​បាន​និយាយថា លោកស្រី​ផេ​ឡូ​ស៊ី ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​អាស៊ី នឹង​ចូល​ឈប់​សំ​ចត់​នៅ​តៃវ៉ាន់​ហើយ​ជួប​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី សាយ អ៊ីង​-​វិន​នៅ​ថ្ងៃ​ពុធ ។​បើ​ពិតជា​ដូច្នេះ​​មែន វា​នឹង​ជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​អាម៉េរិក​ថ្នាក់​ខ្ពស់​បំផុត​នៅ​ទីក្រុង​តៃប៉ិ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន បាន​ប្រតិកម្ម​ទាំង​កំហឹង​ចំពោះ​ផែនការ​ទស្សនកិច្ច​នេះ និង​កាលពី​សប្តាហ៍​មុន​បាន​ព្រមាន​ប្រធានាធិបតី​អាម៉េរិក​ថា​«​កុំ​លលេង​ជាមួយ​​ភ្លើង អំពី​បញ្ហា​តៃវ៉ាន់​»​និង​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ថែមទៀត​។​

​លោក​ឃឺ​ប៊ី បាន​និយាយ​យោងតាម​ប្រភព​ព័ត៌មាន​យោធា​ដែល​ថា ចិន​កំពុង​ត្រៀម​ការ​បង្កហេតុ​យោធា​ដែល​រួម​មាន​ការបាញ់​កាំជ្រួច​ចូល​ច្រក​សមុទ្រ​តៃវ៉ាន់ ឬ ការបញ្ជូនយន្តហោះ​ចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់​ក្នុង​​ទ្រង់ទ្រាយ​ធំ​។​

​ផេ​ឡូ​ស៊ី បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​អាស៊ី​កាលពី​ថ្ងៃ​ចន្ទ ដោយ​ឈប់​ដំបូង​នៅ​សិង្ហ​បុរី ហើយលោកស្រី​បាន​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ដែល​បាន​ស្នើសុំ​អោយ​លោកស្រី​ខិតខំ​រក្សា​​ទំនាក់ទំនង​ឋិតថេរ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។​

​លោក​ឃឺ​ប៊ី​បាន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​នឹង​មិន​ត្រូវ​អោយ​គេ​បំភិតបំភ័យ​ដោយ​គ្រាន់រ​តែ​បន្ត​ធ្វើ​ដំណើរ​ដោយ​សេរី​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ឡើយ​។​ទោះជា​យ៉ាងណា​លោក​បាន​ព្យាយាម​បន្ទាប​ភាព​តានតឹង​​ដោយ​សង្កត់ធ្ងន់ថា គោលនយោបាយ​របស់​អាម៉េរិក​ចំពោះតៃ​វ៉ាន់មិន​បាន​ផ្លា​ស់​ប្តូរ​ទេ។​នេះ​មានន័យថា​ខ្លួន​គាំទ្រ​រដ្ឋភិបាល​ស្វ័យ​គ្រប់គ្រង​តៃវ៉ាន់ ក្នុងពេល​ទទួលស្គាល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ផ្នែក​ការទូត​ជំ​​នួ​សអោយ​រដ្ឋាភិបាល​ទីក្រុ​ង​តៃប៉ិ ហើយ​ប្រឆាំង​ទាំង​ការ​ស្វះស្វែង​ប្រកាស​ឯករាជ្យភាព​នៅលើ​កោះ​នេះ ក៏ដូចជា​ការចាប់យក​វាមក​គ្រប់គ្រង​ទាំង​បង្ខំ​៕

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន​លោក​ឃឺ​ប៊ី បាន​និយាយថា លោកស្រី​ផេ​ឡូ​ស៊ី ធ្វើដំណើរ​តាម​យន្តហោះ​យោធា​មួយ និង​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ីន​តោ​នអត់​ខ្លាច​ការវាយប្រហារ​ដោយផ្ទាល់​ណាមួយ តែ​ព្រមាន​អំពី​ការគិតគូរ​ខុស​ណាមួយ​