ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ បន្ទាប់ពីធ្វើដំណើរដល់ប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី៣១ ខែកក្កដា និងហ្វឹកហាត់បានមួយថ្ងៃ គឺថ្ងៃទី១ ខែសីហានោះ ថ្ងៃទី២ ខែសីហានេះ ក្រុមយុវជនអាយុក្រោម១៦ឆ្នាំរបស់កម្ពុជាត្រូវជួបប្រកួតជាមួយក្រុមម៉ាឡេស៊ី ។ នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ AFF U16 BOYS CHAMPIONSHIP 2022 ដែលមានប្រទេសចំនួន១២ចូលរួម គឺក្រៅពីប្រទេសអាស៊ានទាំ១១ ដោយបន្ថែមប្រទេសអូស្ត្រាលីមួយឲ្យ
ចូលប្រកួតកីឡាកម្រិតតំបន់នេះដែរ ។
ព្រឹត្តិការណ៍នេះចែកចេញជាបីពូល ហើយមួយពូលៗមានបួនក្រុម ដែលពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី វៀតណាម សឹង្ហបូរី និងហ្វីលីពីន។ ពូល B មាន ថៃ ទីម័រខាងកើត ឡាវ និងប្រទេសព្រុយណេ។ សម្រាប់ពូល C ម៉ាឡេស៊ី អូស្ដ្រាលី មីយ៉ាន់ម៉ា និង កម្ពុជា។
យប់នេះកម្ពុជាត្រូវជួបជាមួយម៉ាឡេស៊ីនៅវេលាម៉ោង១៩គត់នៅកីឡាដ្ឋាន Maguwoharjo Sleman សូមចូលរួមលើកទឹកចិត្តទាំងអស់គ្នា ៕