​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​សីហា​ថា មេដឹកនាំ​អាល់​កៃ​ដា​លោក អៃ​មែន អាល់ ហ្សា​វ៉ា​ហ៊ី​រី (Ayman al-Zawahiri)​ត្រូវបាន​​សម្លាប់​នៅក្នុង​ការវាយប្រហា​ររ​បស់​អាម៉េរិក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ចុង​សប្តាហ៍ ដែល​ជា​ការ​វាយ​សំពង​ដ៏​ធំ​បំផុត​លើ​ក្រុម​សកម្មប្រយុទ្ធ​នេះ​ចាប់តាំងពី​ស្ថាបនិក អូ​សា​ម៉ា ប៊ីន ឡាដិន ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ ២០១១​។​

​លោក​ហ្សា​វ៉ា​ហ៊ី​រី ជា​គ្រូពេទ្យ​វះកាត់​ជនជាតិ​អេ​ហ្ស៊ី​បដែល​មានតម្លៃ​ក្បាល ២៥ លាន​ដុល្លារ បាន​ជួយ​សម្របសម្រួល​ការវាយប្រហា​រ​នៅ​ថ្ងៃទី ១១ ខែ​កញ្ញា​ឆ្នាំ ២០០១ ដែល​បាន​សម្លាប់​មនុស្ស​ជិត ៣.០០០ នាក់​។​

​មន្ត្រី​អាម៉េរិក​ម្នាក់ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​បាន​ធ្វើ​ការវាយប្រហា​រ​ដោយ​ដ្រូ​ន​នៅក្នុង​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​វេលា​​ម៉ោង ៦៖១៨ នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​។​

​លោកបៃ​ដិនបាន​និយាយ​ក្នុង​សុន្ទរកថា​ពីសេត​វិ​មានថា “​ឥឡូវនេះ​យុត្តិធម៌​ត្រូវបាន​ផ្តល់​ហើយ ហើយ​មេដឹកនាំ​ភេរវជន​រូបនេះ​លែងមានទៀតហើយ​។ យើង​មិន​ចុះ​ញ៉ម​នោះឡើយ​”​។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ការ​ស៊ើបការណ៍​សម្ងាត់​របស់​អាម៉េរិ​ក​បាន​កំណត់​ដោយ “​ទំនុកចិត្ត​ខ្ពស់​” ថា បុរស​ដែល​ត្រូវបាន​សម្លាប់​នោះ​គឺ​ហ្សា​វ៉ា​ហ៊ី​រី​។ គ្មាន​អ្នកស្លាប់​និង​របួស​ផ្សេងទៀត​បាន​កើត​ឡើង​នោះ​ទេ​។​

​មន្ត្រី​រូប​នេះ​បាន​និយាយ​តាមរយៈ​ទូរស័ព្ទ​ថា “​ហ្សា​វ៉ា​ហ៊ី​រី​បាន​បន្ត​បង្ក​ការគំរាមកំហែង​យ៉ាង​សកម្ម​ដល់​បុគ្គល ផលប្រយោជន៍ និង​សន្តិសុខ​ជាតិ​របស់​អាម៉េរិក​។​ការស្លាប់​របស់​គាត់​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​​ធ្ងន់ធ្ងរ​ដល់​ក្រុម​អាល់​កៃ​ដា ហើយ​នឹង​ធ្វើឱ្យ​ខូច​សមត្ថភាព​របស់​ក្រុម​ដើម្បី​ធ្វើ​ប្រតិបត្តិការ​”៕

​មេដឹកនាំ​អាល់​កៃ​ដា​លោក អៃ​មែន អាល់ ហ្សា​វ៉ា​ហ៊ី​រី ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហា​ររ​បស់​អាម៉េរិក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ចុង​សប្តាហ៍