​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ បាន​ចុះ​អនុស្សរណៈ​ជាមួយនឹង​ក្រុមហ៊ុន Orient Group និង​ក្រុមហ៊ុន​សាជីវកម្ម និង​ក​សិ​-​ជលផល និង​ចំណីអាហារ​កូរ៉េ កាលពី​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២២​។

​អនុស្សរណៈ​នេះ គឺ​ដើម្បី ពង្រីក​ការផ្លាស់ប្តូរ​វប្បធម៌​ម្ហូបអាហារ​រវាង​កម្ពុជា និង​កូរ៉េ និង​ជំរុញ​ការ​ធ្វើក​សិ​-​ពាណិជ្ជកម្ម​, ឲ្យ​តម្លៃ​លើ​ការអនុវត្ត បរិស្ថាន សង្គម និង​អភិបាលកិច្ច​, សហការគ្នា​រៀបចំ​ពិ​ព័រណ៍សាធារណ​:​អំពី​វប្បធម៌ ឬក៏​ប្រពៃណី​ម្ហូបអាហារ​របស់​ប្រទេស​ទាំងពីរ​។​, ផ្តល់​ប្រឹក្សា​យោបល់​អំពី​ការ​ចែកចាយ​ផលិតផល​ក​សិ​-​ជលផល និង​ការដឹក ជញ្ជូន​, និង ផ្តល់​ប្រឹក្សា​យោបល់​អំពី​ថា​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​បង្កើន​ប្រាក់ចំណូល​សម្រាប់​កសិក​រ និង​អ្នកនេសាទ​។

​នា ឱកាស​នោះ លោក វេ​ង សាខុន បានលើកឡើង​អំពី​សក្តានុពល​វិស័យ​កសិកម្ម​កម្ពុជា ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សំខាន់ៗ​ដែល​អាចធ្វើ ការកែច្នៃ និង​នាំចេញ​។ ដំណើរ​ទស្សនកិច្ច​មក​កាន់​ក្រុមហ៊ុន​នា​រសៀល​ថ្ងៃនេះ​គឺ​ដើម្បី​បង្កើត​កិច្ចសហការ​លើ​ការងារ​ក​សិ​-​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ធ្វើយ៉ាងណា​ឲ្យ​កសិផល​កម្ពុជា​មានលទ្ធភាព​នាំ​ចូលមក​សាធារណ​រដ្ឋ​កូរ៉េ​នាពេល​អនាគត​។

​លោក​រដ្ឋមន្ដ្រី​បន្តថា ពិតណាស់​ការនាំចេញ​នឹង​ផ្តល់ឱកាស​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ក៏ដូចជា​អ្នក​ផលិត មានឱកាស​បង្កើន​ផលិតភាព​ផលិតកម្ម បង្កើន​ការកែច្នៃ​វត្ថុធាតុដើម និង​បង្កើន​តម្លៃបន្ថែម ហើយ​ពិតជា​នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស ក៏​ដូច​ប្រជាកសិករ​កម្ពុជា តាម​ការរំពឹងទុករ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។ ដូច្នេះ ភាព និង​កិ​ច្ចស​ប្រតិបត្តិ​គ្នា​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​នាពេល​អនាគត​។ បន្ទាប់មក​លោក​រដ្ឋមន្ត្រី និង​សហការី​បាន​អញ្ជើញ​ទៅពិនិត្យ​កន្លែង​ដេញថ្លៃ​លក់​ផ្កា សួនផ្កា​ទៅតាម​ប្រភេទ​ផ្កា​នីមួយៗ និង​កន្លែង​ដាក់តាំង​បង្ហាញ​ផលិតផល​របស់​ក្រុមហ៊ុន​៕​