ករណី​ប្លន់​អ្នកលក់​ឡេៈ តុលាការ ផ្តន្ទាទោស​មេបក្ស​ខ្មែរ​ក្រោក បក្ខពួក​ចំនួន ៦​នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ​
​ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា នេះ តុលាការ បានប្រកាស​សាលក្រម ផ្តន្ទាទោស អតីត​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​ចំនួន ៦ នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ ករណី​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ឡេ តាម​អន​ឡាញ ឈ្មោះ អ៊ា​ន សៀវ​ម៉ី កាលពី​ចុងឆ្នាំ​២០២១​។​