ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក កៀង ល័​ក្ស អភិបាលរងខណ្ឌ​កំបូល រួមជាមួយ​មន្ត្រី ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌ បាន​ចុះ​ពិនិត្យ​ទីតាំង ប្រកាស​តំបន់​វិនិច្ឆ័យ ស្ថិតនៅក្នុង​បរិវេណ វត្ត​ស្វាយមាស សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាលខណ្ឌ បាន​ដោះស្រាយ​បញ្ហា និង​បកស្រាយ​ចម្ងល់ មួយចំនួន ជូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ដំណេ​ី​រ​នីតិវិធី ប្រកាស​តំបន់​វិនិច្ឆ័យ ចុះបញ្ជី​ដីធ្លី ៕/V​