ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចំ រើនរបស់ប្រទេសវៀតណាមហើយដែលការរីកចំរើនរបស់វៀតណាមគឺពិតជាបានរួមចំណែកជួយដល់ការរីកចំរើនរបស់កម្ពុជាផងដែរ ។ សម្តេចតេជោបន្តថាដោ យសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរកម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើនរួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតរួមទាំងវិស័យថាមពល ។ វៀតណាមជាទីផ្សារដ៏សំខាន់ក្នុងការទទួលទិញកសិផលនាំចេញពីកម្ពុជា ។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង ១០ ពាន់ លានដុល្លាដែលជាទំហំមួយដ៏ធំ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងឱកាសបានអនុញ្ញាតឲ្យលោកស្រី ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនី ស្តវៀតណាមសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានិងជាប្រធានសមាគមមិត្តភាពវៀតណាមកម្ពុជាចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២សីហា នេះ ។

លោកស្រី ង្វៀន ធីថាញ់ មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអនុញ្ញាតឲ្យរូមលោកស្រីនិងគណៈប្រតិភូទាំងអស់អ ញ្ជើញចូលជួបសំដែងការគួរសម។ លោកស្រីមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជាហើយអ្វីដែលជាការចាប់អារម្មណ៍ របស់លោកស្រីគឺការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុតគឺការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ និង ការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា។

លោកស្រីមានប្រសាសន៍អបអរសាទរចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដោយសារឆ្នាំ២០២២នេះគឺជាខួបលើកទី៥៥នៃថ្ងៃបង្កើតទំនាក់ទំនងការទូត របស់ប្រទេសទាំងពីរនិងខួបលើកទី ៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះលោកស្រី ង្វៀន ធីថាញ់ និងគណៈប្រតិភូទាំងអស់ដែលអញ្ជើញមកបំ ពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ ។ សម្តេចតេជោបន្តថាប្រទេសទាំងពីរកម្ពុជាវៀតណាមបានធ្វើការជាមួយគ្នាលើក្របខណ្ឌជាច្រើនរួមទាំងក្នុងក្របខណ្ឌរវាង រដ្ឋាភិបាលនិងរដ្ឋាភិបាលសភានិងសភារហូតដល់អង្គការមហាជន ។

សម្តេចតេជោបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់អង្គការមហាជនក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ។សម្តេច មានប្រសាសន៍អបអរសាទរជូនចំពោះលោកស្រី ង្វៀន ធីថាញ់ ដែលត្រូវបានតែងតាំងជាប្រធានសមាគមមិត្តភាពវៀតណាមកម្ពុជា ។

សម្តេចតេជោបន្តថាសម្តេចបានធ្វើការជាមួយសមាគមមិត្តភាពវៀតណាមកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះគឺមានរយៈពេលជាច្រើនឆ្នាំមកហើយហើយអ្វី ដែលសំខាន់ថែមទៀតនោះគឺយើងត្រូវបន្តថែរក្សាតួនាទីនិងទំនាក់ទំនងល្អលើនយោបាយការបរទេសដែលមិត្តភាព សាមគ្គីភាពរបស់ប្រទេសទាំងពីរគឺមិន អាចបំបែកបំបាក់បានឡើយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ។

សម្តេចតេជោបានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចំរើនរបស់ប្រទេសវៀតណាមហើយដែលការរីកចំរើនរបស់វៀតណាមគឺពិតជាមានរួមចំណែក ជួយដល់ការរីកចំរើនរបស់កម្ពុជាផងដែរ ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរកម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើនរួមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗទៀតរួមទាំងវិស័យថាមពល ។ វៀតណាមជាទីផ្សារដ៏សំខាន់ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា ។ទំហំពាណិជ្ជកម្មនៃប្រទេ សទាំងពីរឈានដល់ ជាង១០ពាន់លានដុល្លាដែលជាទំហំមួយដ៏ធំ។

សម្តេចតេជោបានស្នើដល់សមាគមមិត្តភាពវៀតណាមកម្ពុជាបន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេស វៀតណាម ។

សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងកូវីដ១៩របស់ប្រទេសវៀតណាមយ៉ាងមានប្រសិទ្ធភាព ។ ជាមួយគ្នានេះសម្តេចបានវាយតម្លៃខ្ពស់ចំពោះការ ប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរីកចំរើន ទេសចរណ៍ អប់រំ វប្ប ធម៌ ពិសេសការធ្វើដំណើរចេញចូលរកគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

ទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរលោកស្រី ង្វៀន ធីថាញ់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថាសមាគមទាំងពីរ បានចុះអនុស្សារណៈនៃការយោគយល់គ្នាដើម្បីពង្រីសកម្មភាពដើម្បីឲ្យសមាគមនេះបន្តសកម្មភាពច្រើនជាមុននិងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសរវាងប្រជាជននិងប្រជាជនពិសេសលោកជំទាវមានការសប្បាយរីករាយក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយលោកស្រី ម៉ែន សំអន ក្នុងការជំរុញដំណើរ ការរបស់សមាគមទាំងពីរឲ្យកាន់តែបោះជំហានទៅមុខ ។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចដឹកនាំរបស់ប្រទេសកម្ពុជាពិសេសឆ្នាំ២០២២នេះកម្ពុជាធ្វើជា ប្រធានអាស៊ានដែលនិងចូលរួមលើកកម្ពស់មុខមាត់និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់និងពិភពលោក៕