បុរស​ម្នាក់​ទៅ​ឆក់​ត្រី ភ្លាត់ស្នៀត​ឆក់​ស្លាប់​ខ្លួនឯង​

1105
ចែករម្លែក

ដោយ​: សេង​ឃួន / ខេត្តក្រចេះ​: ឧបករណ៍​នេសាទ​ត្រី​ខុសច្បាប់ (​ឆក់​) មិន​ត្រឹមតែ​ជះឥទ្ធិពល​ប៉ះពាល់​ដល់​មច្ឆា​ជាតិ និង​ធនធានធម្មជាតិ​នៅក្នុង​ទឹក​ប៉ុណ្ណោះ​ទេ វា​ថែ​ទាំង​អាច​ឆក់យក​ជីវិត​មនុស្ស​យើង​បាន​ថែម​ទៀតផង​។ គួ​រំលឹកថា មនុស្ស​ជាច្រើន​នាក់ ដែលជា​មុខសញ្ញា និង​ជា​អ្នក​សកម្ម​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ឆក់​ត្រី មួយចំនួន​ត្រូវបាន​បាត់បង់​ជីវិត និង​មួយចំនួនទៀត​ត្រូវ​ពិការ​ក៏មាន ដោយសារតែ​ប្រភេទ​ឧ​បក​ណ៍​ឆក់​មួយ​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី គេ​នៅតែ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​បន្តសកម្មភាព​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ ដោយ​មិនមាន​ការខ្លាច​រអា​សម​ត្ថ​កិច្ច អាជ្ញាធរ​ដែនដី និង​សុវត្ថិភាព​ខ្លួនឯង​ឡើយ ទោះបីជា​មានការ​ហាមឃាត់​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ច្បាប់ ស្តីពី ជលផល ក៏ដោយ​។​

​ជាក់ស្ដែង កាលពី​វេលា​ម៉ោង​១៨h.០០​ថ្ងៃទី​២៣ មិថុនា ២០១៨ មាន​បុរស​ម្នាក់​ឈ្មោះ ស្រី ខ្នឿ​ន អាយុ​៤០​ឆ្នាំ បានធ្វើ​សកម្មភាព​ឆក់​ត្រី​ដូច​សព្វមួយដង ប៉ុន្តែ​ជា​អកុសល ត្រូវបាន​ដុំ​ឆក់ ឆ្លង​ចរន្ត​អគ្គីសនី​ឆក់​ខ្លួនឯង​ស្លាប់​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ គឺ​កើតឡើង​នៅ​ចំណុច​ស្រែ​ប៉ា​វ៉ា ចម្ងាយ​ពី​ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ៦​គ​.​ម ស្ថិតនៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។​

​បើ​យោងតាម​សម្តី​របស់​ប្រពន្ធ​ជនរងគ្រោះ បាន​បំភ្លឺថា មុនពេល​កើតហេតុ ប្តី​របស់គាត់​បានចេញ​ពី​ខ្ទម​ស្រែ​ទៅ​ឆក់​ត្រី​នៅ​អូរ​មួយ​ឈ្មោះ អូរ​ប៉ា​វ៉ា នៅក្បែរ​ជាប់​នឹង​ស្រែ​របស់គាត់ ស្រាប់តែ​ពេលនោះ គាត់​ក៏បាន​ឃើញ​ប្តី​ដួល​គាត់​ក៏រ​ត់ទៅ​មើលឃើញ​ប្តី​ត្រូវ​ឆក់​ស្លាប់ ដោយ​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួនឯង​។​

​ក្រោយ​ទទួលបាន​ព​តិ​មាន​កម្លាំង​ប៉ុស្តិ៍​ក្បាលដំរី បាន​ចុះទៅពិនិត្យ​សាកសព​ឃើញថា ជា​ករណី​ឆក់​ពិតប្រាកដ ក៏បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម