ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានទៅដល់ទីក្រុងគូឡា ឡាំពួរនៅថ្ងៃអង្គារ ទី០២សីហា សំរាប់ការឈប់សំចតទីពីរក្នុងដំណើរទស្សនកិច្ចអាស៊ីរបស់លោកស្រីដែលកំពុងបង្កកំហឹងនៅក្រុងប៉េកាំងអំពីដំណើរទស្សនកិច្ចដែលអាចកើតមានមួយនៅកោះតៃវ៉ាន់។
ចិនមើលឃើញតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងបានព្រមានម្តងជាពីរដងថាថា ខ្លួននឹងចាត់ទុកដំណើរទស្សនកិច្ចនេះជាការបង្ករឿងធំមួយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋប៊ែរណាម៉ា(Bernama)បានរាយការណ៍ថា យន្តហោះរបស់លោកស្រីផេឡូស៊ីបានចុះចតនៅមូលដ្ឋានទ័ពអាកាសមួយមុនការជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីនិងប្រធានសភាម៉ាឡេស៊ី។
បន្ទាប់ពីធ្វើទស្សនកិច្ចនៅសិង្ហបុរីនិងម៉ាឡេស៊ី ដំណើររបស់លោកស្រីនឹងបន្តទៅកូរ៉េខាងត្បូងនិងជប៉ុន តែលទ្ធភាពទៅកាន់កោះតៃវ៉ាន់ស្ថិតក្នុងការរង់ចាំមើលនៅឡើយដោយអាម៉េរិកមិនបានបញ្ជាក់ថាទៅឬក៏មិនទៅទេ។
នៅពេលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិនប្រឆាំងនឹងការឈៀងចូលធ្វើទស្សនកិច្ចនៅតៃវ៉ាន់ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន ឃឺប៊ី បាននិយាយថា លោកស្រីផេឡូស៊ីមានសិទ្ធិទៅទីណាក៏បាន រួមទាំងកោះតៃវ៉ាន់។
លោកឃឺប៊ីបាននិយាយយោងតាមប្រភពចារកម្មដែលថា ចិនកំពុងត្រៀមបង្ករឿងយោធា ដែលអាចរួមមានការបាញ់កាំជ្រួចចូលច្រកសមុទ្រតៃវ៉ាន់ ឬបញ្ជូនយន្តហោះទ្រង់ទ្រាយធំចូលក្នុងដែនអាកាសតៃវ៉ាន់។
លោកថាលោកស្រី ផេឡូស៊ី ធ្វើដំណើរតាមយន្តហោះយោធាមួយនិងថា នៅពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនខ្លាចអំពីការវាយប្រហារផ្ទាល់ណាមួយឡើយ តែខ្លួនបង្កើនហានិភ័យអំពីការគិតគូរខុសណាមួយ។
យោធាតៃវ៉ាន់កាលពីថ្ងៃអង្គារបាននិយាយថាខ្លួនប្តេជ្ញាការពារកោះនេះទល់នឹងការគំរាមកើនឡើងពីចិនដោយសារតែដំណើរទស្សនកិច្ចរបស់ផេឡូស៊ី។ទោះជាសារព័ត៌មាននៅតៃវ៉ាន់បានចុះផ្សាយព្រោងព្រាតអំពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកនៅកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ ក៏រដ្ឋាភិបាលតៃវ៉ាន់នៅស្ងៀម។នាយករដ្ឋមន្ត្រី ស៊ូ សេង-ចាង(Su Tseng-chang)មិនបានបញ្ជាក់អះអាងដំណើរនេះទេកាលពីថ្ងៃអង្គារនៅពេលត្រូវបានអ្នកយកព័ត៌មានសួរ តែបានអរគុណផេឡូស៊ី ចំពោះការគាំទ្រ៕
ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានទៅដល់ម៉ាឡេស៊ីកាលពីថ្ងៃអង្គារ