ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដោយមាន​ការជូនដំណឹង​ពី​ភាគី​ថៃ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាស​ឲ្យ​ដឹងថាៈ ទឹកភ្លៀង បាន​ច្រាល​និង​កំពុង​ហូរ​មកពី ភូមិសាស្ត្រ​ប្រទេស​ថៃ ធ្លាក់​មក​តាម​អូរ​ព្រំដែន កម្ពុជា​-​ថៃ ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន ក្នុងនោះ មាន​ភូមិសាស្ត្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ និង​អូរ​ខៃ​ដន ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ក្នុង​សារ​សម្លេង​អំពាវនាវ នៅ​ថ្ងៃទី​២ ខែសីហា នេះ បានឱ្យដឹងថាៈ សូម​បងប្អូន នឹង​ប្រជា​ពលរ​ដ្ខ នៅតាម​ព្រំដែន មេត្តា​ប្រុងប្រយ័ត្ន ឱ្យបាន​ខ្ពស់បំផុត ហើយក៏​សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ព្រំដែន ជាប់​នឹង​មាត់​អូរ កម្ពុជា​-​ថៃ នៅពេល​កើតមាន​គ្រោះទឹកជំនន់ ហូរ​ចុះ​មកពី​ប្រទេស​ថៃ​៕/V​