ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ វាមិនញឹកញាប់ទេដែលអ្នកមានឱកាសក្លាយជាម្ចាស់រថយន្តជែមស៍ប៊នពិតប្រាកដ ប៉ុន្តែវានឹងជាករណីលើកលែងនៅខែក្រោយ នៅពេលដែលរថយន្តសម្រាប់សម្តែង ម៉ាក Aston Martin DB5 ដែលប្រើក្នុងខ្សែភាពយន្តចុងក្រោយបង្អស់ “No Time to Die” នឹងស្ថិតក្រោមញញួរលក់ដេញថ្លៃ។
ក្រុមហ៊ុន Christie’s ដែលនឹងផ្តល់ជូនរថយន្តនេះដល់អ្នកដេញថ្លៃខ្ពស់បំផុតនៅឯការដេញថ្លៃ ០០៧ របស់ខ្លួននៅថ្ងៃទី ២៨ ខែកញ្ញា បានដាក់ការប៉ាន់ប្រមាណពី ១,៥ លានផោនទៅ ២លានផោនលើរថយន្តនេះ ដែលមានន័យស្មើនឹងភ្នាក់ងារចារកម្មរបស់អង់គ្លេស។
ទោះយ៉ាងណា រថយន្តនេះហាក់មិនចំជារថយន្តសម្រាប់ប្រើនោះទេ។ ហើយការពណ៌នាមួយបានបញ្ជាក់ថា វាជាយានជំនិះសាគួជាជាងយានជំនិះដែលត្រូវជិះនៅលើដងផ្លូវ ដោយអត្ថបទបោះពុម្ពតូចមួយសរសេរថា រថយន្តនេះមិនបានចុះបញ្ជីសម្រាប់បើកលើផ្លូវនោះទេ ដូច្នេះមិនអាចបើកបរលើផ្លូវសាធារណៈបានទេ ហើយនឹងលក់ចេញដោយគ្មានការសន្យាថាវាជាយានជំនិះ”ដែលមានគុណភាពគួរឱ្យពេញចិត្តនោះឡើយ”។
DB5 គឺជារថយន្តមួយក្នុងចំណោមរថយន្តចំនួន ៦ ដែលត្រូវបានប្រើប្រាស់នៅក្នុងខ្សែភាពយន្តជែមស៍ប៊នឆ្នាំ ២០២១ ដែលផ្តល់ជូនដោយក្រុមហ៊ុនដេញថ្លៃនេះក្នុងចំណោមវត្ថុចំនួន ៦០ដែលផ្សារភ្ជាប់ទៅនឹងខ្សែភាពយន្តនេះ ដែលវត្ថុទាំងអស់ត្រូវដាក់លក់ដើម្បីរៃអង្គាសប្រាក់សម្រាប់អង្គការសប្បុរសធម៌ចំនួន ៤៥ ផ្សេងៗគ្នា៕
ឲរថយន្ត Aston Martin DB5 អាចមានតម្លៃពី ១,៥ លានផោនទៅ ២ លានផោន