ដោយ​: សុផល / ភ្នំពេញ​: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ ង្វៀន ធី​ថា​ញ់ ប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២​។​

​លោកស្រី ង្វៀន ធី​ថា​ញ់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល សម្តេច​ប្រធានរដ្ឋសភា បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ និង​មមាញឹក​ទទួល​ជួប​គណៈប្រតិភូ របស់​លោកស្រី​នាឱកាស​នេះ ប្រកបដោយ​ការទទួល​ប​ដិ​ស​ណ្ឋា​ការ​កិច្ច​យ៉ាង​កក់ក្តៅ​ជាទីបំផុត​។​

​លោកជំទាវ​ប្រធាន​គណៈ​ប្រតិ ចូលរួម​អបអរ​សារ​ទរ​ចំពោះ​ការអភិវឌ្ឍ​ឥត​ឈរ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ ទោះបី​នៅក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក្តី​។​

​ឆ្លៀតឱកាស​នោះ លោកស្រី ង្វៀន ធី​ថា​ញ់ បាន​រាយការណ៍​ជូន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អំពី​ការ​វិ​វិ​ឌ្ឍ​ន៍​ថ្មីៗ​នៅក្នុង​ប្រទេស​វៀតណាម ក៏ដូចជា​កិច្ចការ​របស់​រដ្ឋសភា​វៀតណាម ដែល​បាន​អនុវត្ត​នាពេល​កន្លងមក និង​កិច្ចសហប្រតិបត្តិការ​រ​វាង សមាគម​មិត្តភាព នៃ​ប្រទេស​ទាំងពីរ វៀតណាម​-​កម្ពុជា​ផងដែរ​។​

​លោកស្រី​បាន​គូសបញ្ជាក់ថា វៀតណាម​មិន​ខុសពី​កម្ពុជា​និង​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក​នោះទេ បានទទួល​រង​នូវ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩ តែ​ទោះជា​យ៉ាងណា​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម បាន​ខិតខំ​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​នៅក្នុង​ការស្តារ​សេដ្ឋកិច្ច​និង​សង្គម​វៀតណាម​ឡើងវិញ ដែលជា​លទ្ធផល​នៅ​ឆ្នាំ​២០២១ ស្ថានភាព GDP របស់​វៀតណាម​មានកំ​ណើ​ត​ចំនួន​៣% ហើយ​នៅក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០​នេះ កើន​បាន​៧%​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ នាពេលនេះ ស្រប​ពេលដែល​អង្គភាព និង​ស្ថាប័ន​ផ្សេងៗ​នៃ​ប្រទេស​ទាំងពីរ បាននិងកំពុង​ធ្វើ​កម្មវិធី​ផ្សេងៗ ក្នុងការ​អបអរសាទ​រ​ខួប​ទី​៥៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាម​។​

​សម្តេច​បាន​គូសបញ្ជាក់ថា សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ជា​តួអង្គ​ដ៏​មាន​សារៈសំខាន់​មួយ នៃ​ការរួម​ចំ ណែ​ក​ផ្សារភ្ជាប់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជាតិ​ទាំងពីរ​អោយ​កាន់តែ​រឹងមាំ និង​ស្ថិត​ស្ថិរ​យូរអង្វែង តាម​បំណងប្រាថ្នា​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម សម្រេចបាន ក្នុង​ការកសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​មានការ​អភិវឌ្ឍ​ជឿនលឿន​យ៉ាង​ឆាប់រហ័ស​។ ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម ប្រជាជន​វៀតណាម នឹង​បន្ត​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ កាន់តែ​រុងរឿង​ថែមទៀត ហើយ​កិត្យានុភាព ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់ នៅលើ​ឆាក​អន្តរជាតិ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សមាគម​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ បន្ត​ពង្រឹង​និង​ពង្រីក​សកម្មភាព និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​លើ​វិស័យ​សំខាន់ៗ ក្រៅពី​សង្គម និង​មនុស្សធម៌ រួមមាន​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និង​វិទ្យាសាស្ត្រ​ជាដើម​៕​