ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កំពង់ឆ្នាំង មាន​រៀបចំ​បើក​កិច្ចប្រជុំ ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ភូមិ​១ ផលិតផល​១ ក្រោម​អធិបតីភាព​លោក​បណ្ឌិត សួង ណ​យ អគ្គលេខាធិការ​ង នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ។​

​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត និង​ជា​គណៈកម្មការ ភូមិ​១ ផលិតផល​១ ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​អន្តរ​វិស័យ​សាលាខេត្ត និង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក និង​តំណាង​សហគមន៍​ក្នុង​ខេត្ត​ទាំងមូល​។​

​ថ្លែង​ស្វាគមន៍​កិច្ចប្រជុំ​នេះ លោក ស្រ៊ន សំឫទ្ធី បានលើកឡើង ស្តីពី​ការវិវត្តន៍​ចលនា​ភូមិ​១ ផលិតផល​១ នៅតាម​មូលដ្ឋាន​ក្រុង ស្រុក ក្នុង​ខេត្តកំពង់ឆ្នាំង ។​

​នៅ​កិច្ចប្រជុំ​ពេលនេះ គឺ​បាន​អញ្ជើញ​គ្រប់​បណ្តា​មូលដ្ឋាន​ក្រុង ស្រុក និង​សហគមន៍​ក្នុង​ខេត្ត ជួបពិភាក្សា​គ្នា ដើម្បី​ជំរុញ​បង្កើន​ផលិតកម្ម​របស់​ពួកគាត់ ឱ្យ​កាន់​តែមាន​ភាព​សកម្ម ទាំង​ទីផ្សារ គុណភាព និង​ការអភិវឌ្ឍ នាពេល​អនាគត ផងដែរ​។

​ដោយឡែក លោក​បណ្ឌិត សួង ណ​យ បានលើកឡើង​ថាៈ ការពិភាក្សា​ពេលនេះ គឺជា​ឱកាស​មួយ​ដ៏​មាន​សារ​:​សំខាន់ សម្រាប់​អាជ្ញាធរ​មូល​ដ្ធា​ន ក្នុង​ខេត្តកំពង់ឆ្នាំង លើ​ការជំរុញ​ភូមិ​១ ផលិតផល​១ ក្នុងការ​ដោះស្រាយ ដោយ​វិធី​ណា នៅពេលដែល ទ​ទូល​ផល​ហើយ លក់បាន​តម្លៃថោក និង​គ្មាន​ទីផ្សារ សម្រាប់​ផលិតផល​របស់​កសិក​យើង ដែល​ធ្វើបាន​ទាំងអស់នោះ ។​

​លោក​បណ្ឌិត សួង ណ​យ ក៏បាន​ស្នើ​សុំឱ្យ​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដែលជា​សមាជិក គណៈកម្មាធិការ​ភូមិ​១ ផលិតផល​១ ខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណា ជ្រើសរើស​ផលិតផល ដែលមាន​សក្តានុពលរ​បស់​ខេត្ត ដើម្បី​បញ្ចូល​ជា​ផលិតផល​បឋមភូមិ​១ ផលិតផល​១ ឱ្យបាន​សមស្រប ទៅនឹង​គោលការណ៍​ណែនាំ និង​សក្តានុពល​ខ្ពស់ ទាំង​ទិដ្ឋភាព​សេដ្ឋកិច្ច និង​សង្គម ចំនួន ១២ ទៅ ២០ មុខ លើ​វិស័យ​កសិកម្ម សិប្បកម្ម ឧស្សាហកម្ម​កែច្នៃ និង​សេវាកម្ម សម្រាប់​រាប់បញ្ចូល ជា​ផលិត​ផ​បឋម ភូមិ​១​ផលិតផល​១ ។​

​លោក​បាន​បញ្ជាក់ថាៈ កម្មវិធី​នេះ គឺជា​ឱកាស​មួយ ដែល​ខេត្ត​របស់​យើង អាចដាក់​បង្ហាញ ផលិតផល​ក្នុង​ខេត្ត សម្រាប់​ផ្សព្វផ្សាយ នៅលើ​ទីផ្សារ​ក្នុងស្រុក និង​ត្រូវ​ពង្រឹងសមត្ថភាព សហគមន៍ សិប្បករ និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​របស់​ខេត្ត ទាំង​ការផលិត គុណភាព ស្តង់ដារ និង​ការប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុងស្រុក និង​អាច​មានឱកាស ក្នុងការ​នាំចេញ យកទៅលក់​នៅលើ​ទីផ្សារ​បរទេស​ទៀតផង​៕/V​