ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបាន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់អងាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២ ខែសីហាឆ្នាំ២០២២ នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

តាមកម្មវិធីលោក វ៉ាង យី នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៣ ខែសីហានៅវិមានសន្តិភាព៕សរន

រដ្ឋមន្ត្រីការបរទេសចិនអញ្ជើញដឹកនាំគណៈប្រតិភូមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបថតAKP)