ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២ខែសីហាឆ្នាំ២០២២នេះបានប្រកាស ស្វាគមន៍ការអញ្ជើញមកដល់កម្ពុជារបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន ។

លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញមកដល់កម្ពុជាហើយនៅរាត្រីថ្ងៃទី ២ ខែសីហាឆ្នាំ ២០២២ នេះដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយនេះសម្តេចតេជោ ហ៊ុន សែនក៏បានសូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៥( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានដូចជា 1-Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត, 2-Nikos Dendias រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសក្រិក, 3-H.E Dato Lim Jock Hoiអគ្គលេខាធិការអាស៊ាន, 4-H.E Erywan Yusofរដ្ឋមន្រ្តីក្រសួងការបរទេ សទី២ នៃប្រទេសព្រុយណេនិងលោកជំទាវ,5-H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម, 6-H.E Retno L.P. Marsudiរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណ រដ្ឋឥណ្ឌូនេស៊ី,7-H.E Vivian Balakrishnanរដ្ឋមន្ត្រីការបរទេសសឹង្ហបូរី, 8-H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនៃរាជាណាចក្រថៃឡងដ៏និងលោកជំទាវ, 9-H.E Saleumxay Kommasithរដ្ឋមន្ត្រីការបរទេស ឡាវ និងលោកជំទាវ, 10-H.E Dato’ Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនិង11-H.E Wang Yi រដ្ឋមន្រ្តីការបរទេស ចិន ។ នៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀតនឹងមកដល់កម្ពុជាជាបន្តបន្ទាប់។

កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២បាននិងកំពុងធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM)និងកិច្ចប្រជុំពា ក់ព័ន្ធចាប់ពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញតាមទម្រង់ដោយផ្ទាល់៕