ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជា ប្រធានអាស៊ានបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខារាជ ធានីភ្នំពេញ ។

មុនឈានដល់កម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន​ សែន អញ្ជើញទទួលស្វាគមន៍រដ្ឋមន្ត្រី ការបរទេសប្រទេសសមាជិកអាស៊ាននិងបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ានហើយសម្តេចតេជោក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេស សមាជិកអាស៊ានផងដែរ ។

ឆ្នាំ២០២២នេះ ក្នុងនាមជាប្រធានអាស៊ានកម្ពុជាបានដាក់ចេញមូលបទរួមនៃកិច្ចប្រជុំ«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»ជាមួយការប្តេ ជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់អាស៊ាន តំបន់ និង ពិភពលោក ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធគឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ានក៏ដូចជាដៃគូសន្ទនាដើម្បីពិនិត្យនិងពិភាក្សាលើបញ្ហា ទាំងឡាយហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និង ប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅចុងឆ្នាំ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធរួមមាន៖ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ,ជំនួបរវាងរដ្ឋ មន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស,កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥,សន្និសីទក្រោយកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនារបស់អាស៊ាន,កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៣,កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំ កំពូលអាស៊ី-បូព៌ាលើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។

ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្ត្រីការបរទេសនិងអគ្គលេខាធិការអាស៊ាននឹងអញ្ជើញធ្វើជាសាក្សីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រដាណឺម៉ាក ,សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតានិងអារ៉ាប់រួមអេមីរ៉ាត់។ រដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ានក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធី ប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នារវាងកម្ពុជានិងលេខាធិការដ្ឋានអាស៊ានជា មួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបីរួមមាន៖ ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។

យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថាមានរដ្ឋមន្ត្រីការបរទេសអាស៊ានរដ្ឋមន្ត្រីការបរទេសនិងតំណាងប្រទេសដៃគូរបស់អាស៊ានរហូតដល់ទៅប្រមា ណ ៣៨ប្រទេសនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ។ ក្នុងនោះរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចលើ ពិភពលោករួមមានអាមេរិក ចិន រុស្ស៉ី ជប៉ុន និង អូស្ត្រាលីជាដើមសុទ្ធតែបានបញ្ជាក់រួចហើយនឹងអញ្ជើញចូលរួមកិច្ចប្រជុំធ្វើឡើងនៅកម្ពុជា។

បើតាមផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុ ជាក្នុងនោះមានដូចជា 1-Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត, 2-Nikos Dendiasរដ្ឋមន្រ្តីក្រសួងការបរ ទេសនៃប្រទេសក្រិក, 3-H.E Dato Lim Jock Hoiអគ្គលេខាធិការអាស៊ាន,4-H.E Erywan Yusofរដ្ឋមន្រ្តីក្រសួង ការបរទេសទី២នៃប្រទេសព្រុយណេនិងលោកជំទាវ, 5-H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម, 6-H.E Retno L.P.Marsudiរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី,7-H.E Vivian Balakrishnanរដ្ឋមន្ត្រីការបរទេសសឹង្ហបូរី, 8-H.E Don Pramudwinaiឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនៃរាជាណាចក្រថៃឡងដ៏និងលោកជំទាវ, 9-H.E Saleumxay Kommasithរដ្ឋមន្ត្រីការបរទេស ឡាវ និងលោកជំទាវ, 10-H.E Dato’ Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និង 11-H.E Wang Yi រដ្ឋមន្រ្តីការបរទេស ចិន ។ នៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀតនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ៕