ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ការរស់នៅ​មាន​ភាព​សុខដុម និង​ចង់ទៅ​ទីណា​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង ហើយ​និង​យកចិត្តទុកដាក់​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​ការប្រកប​ការងារ​បើ​លោកអ្នក ចង់ ជួបចរចា​ជាមួយ​នរណាម្នាក់​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ពី​រឿង​បញ្ហា​ប្រាក់កាស​ឬ​ការងារ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ការរស់នៅ​មាន​ភាពល្អប្រសើ​រ ហើយ​ធ្វើ​អ្វី​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ចំណែក​ការប្រកប​ការងារ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ ស៊ី​ញ៉េ​ឯកសារ​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​មួយចំនួន​មកវិញ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នឹង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍ និង​បញ្ហា​សុខភាព​ពីព្រោះថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ការប្រកប​ការងា​រវិ​ញ​ដូច្នេះ​ដែរ​ត្រូវ​ចេះ​អត់ធ្មត់​នឹង​សម្តី​ក្រុម​នុស្ស​ខ្លះ​ទើប​អាច​ចៀសផុត​រឿង​រាវ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ​ដូចនេះ​នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​តែង​ជួប​នូវ​បញ្ហាលំបាក​និង​ពេលខ្លះ​ជួប​នូវ​ព្យុះ​យាយី​ច្រើន​ធ្វើឱ្យ​ពិបាក​ក្នុងការ​ឆ្លងកាត់​ដែល​នេះ​ជា​រឿង​ធម្មតា​របស់​មនុស្ស​ម្នាក់ៗ​ដែល​ត្រូវ​តស៊ូ​ឆ្លងកាត់​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ការប្រកប​ការងារ​មិនសូវ​ជឿនលឿន​ទេ​ពិសេស​ងាយ​ធ្លាក់​ក្នុង​បញ្ហា​រឿង​រាវ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​ប្រច័ណ្ឌ​ទុក​ក្នុង​ខ្លួន​ច្រើន​៕

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ត្រូវ​ចេះ​អត់ធ្មត់ និង​មិន​ត្រូវធ្វើ​ដឹង​ឭ​ចំពោះ​ក្រុមមនុស្ស​ច្រើនពេក​ទើប​សេចក្តីសុខ​មាន​ច្រើនជាង​នេះ​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ស្រួលបួល​ពីព្រោះ​អាចមាន​ក្រុមមនុស្ស​បាបមិត្ត​ចង់​វាយប្រហារ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាចរ​កម្រៃ​គ្រាន់​ចិញ្ចឹម​ក្រពះ​ទៅរួច​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​និង​ភាព​រកាំរកូស ក៏​កើតមាន​ច្រើន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកក្រ​ឡាប់​ចាក់​គឺ​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់ និង​ទទួលផល​ច្រើន​ត្រឡប់មកវិញ​ពិសេស​ការប្រកប​ការងា​រទាំង​ផ្លូវ​ជិត​និង​ឆ្ងាយ​។
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​មាន​ភាព​រដិបរដុប និង​បញ្ហា​ចូល​យាយី​ច្រើន​បន្តិច​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ទើប​ញ្ច្រៀ​សរាល់​ឧបទ្រពចង្រៃ​យាយី​កើត​។​ថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហេតុនេះ​នាំឱ្យ​ការប្រកប​ការងារ​ជួប​នូវ​បញ្ហា​មិនល្អ​មួយចំនួន​ដែល​ពិបាក​ក្នុងការ​ឆ្លងកាត់​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​តែងមាន​ឧបទ្រពចង្រៃ​យាយី​ច្រើន​បន្តិច ម្ល៉ោះហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​មានតែ​ភាព​ប្រទាំង​ប្រទើស និង​រឿង​រាវ​តូចធំ​កើតមានឡើង​នាំឱ្យ​ឈឺក្បាល​នោះ​ក៏​ច្រើន​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ពិតមែនតែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ងាយ​ផ្ទុះ​កើតមាន​ណាស់​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បញ្ហា​មួយចំនួន​នៅ​មិនទាន់​ទៅណា​ឆ្ងាយ​នៅឡើយ​ទេ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង ទើប​គ្មាន​បញ្ហា​មិនល្អ​ចូល​យាយី​កើត​។​ទាំង​ស្ត្រី​បុរស​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ធំដុំ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើត​ចំពោះមុខ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​វិល​ត្រឡប់មកផ្ទះ​វិញ​គ្មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ឃើញថា​មានរឿង​ពិបាក​ច្រើន​បន្តិច ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ផល​សម្រេច​នោះ​ក៏​ពុំ​ច្រើន​ប៉ុន្មាន​នោះដែរ​។​ចំពោះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ជីវិត​របស់​មនុស្ស​យើង​នោះ​មុននឹង​ទទួលជោគជ័យ​អ្វីមួយ​ចាំបាច់​ណាស់​ត្រូវតែ​ចេះ​តស៊ូ​ពុះពារ​ការងារ​ជាមុនសិន​ទើប​អ្វីៗ​អាច​សម្រេច​នៅ​គ្រា​ខាងមុខ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​គប្បី​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​បញ្ហា​ដែលជា​គ្រោះអាក្រក់​សោះ​អាច​ប្រែ​មកជា​លាភ​ឡើងវិញ​។​ចំពោះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យទទួល​ខុស​អ្វីមួយ​។​លោកអ្នក​អាច​សម្រុក​ការងារ​នៅពេលនេះ​ទើប​ប្រសើរ​ពីព្រោះ​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នាំឱ្យ​ជួប​ស្ថានភាព​លំបាក​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​នោះ​ក៏​ច្រើន​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ប្រែប្រួល​មក​ធ្លាក់ចុះ ម្ល៉ោះហើយ​មិន​ផ្តល់​ផល​ល្អ​ក្នុង​ការធ្វើ​អ្វីមួយ​សំខាន់​ឡើយ ពីព្រោះថា​មានតែ​ការខាតបង់​ច្រើនជាង​ការ​ទទួលផល​។​អ្នក​ប្រកបការងារ​វិញ​ពុំ​មានការ​ជឿនលឿន​អ្វី​ច្រើន​ទេ ហើយ​បើជា​ការបំពេញ​ការងារ​ធំ​ផង​ច្រើន​ភ្លាំងភ្លាត់​និង​មានរឿង​រាវ​ច្រើន​ថែមទៀត​។​ការប្រកប​ជំនួញ​វិញ មានតែ​ក្រុមមនុស្ស​ចាំ​ច្រណែនឈ្នានីស ឬ​ចាំមើល​តែ​លោកអ្នក​ខុស​ដើម្បី​សង្កត់ក​បន្ថែម​ប៉ុណ្ណោះ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហេតុនេះ​ត្រូវ​ចេះ​ផ្តល់​សេចក្តីស្រឡាញ់​ចំពោះ​គ្នា​ឱ្យ​កាន់តែច្រើន​កាលណា​គឺ​កាន់តែ​ល្អ​កាល​នោះដែរ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់ដែរ​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតមានឡើង​។​ថ្ងៃនេះ​ការប្រកប​ការងារ​ទោះ​លោក​អ្នកធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ​ពីព្រោះ​ងាយ​ខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់ ហើយ​កើត​តែ​បញ្ហា មិនចេះចប់​មិនចេះហើយ​៕