ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២២ នៅ​សាលាខណ្ឌ​កំបូល បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​កំបូល​ប្រចាំ​ខែសីហា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​កំបូល​។

​សមាសភាព​ចូលរួម​កិច្ចប្រជុំ​រួមមាន​៖​លោក​-​លោកស្រី​អភិបាលរងខណ្ឌ លោក​អធិការនគរបាល​ខណ្ឌ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​លោក​ប្រធាន​ក្រុម​យោធា​ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ​កំបូល នាយក នាយករង​រដ្ឋបាល​សាលាខណ្ឌ លោក​-​លោកស្រី​ប្រធានការិយាល័យ​ទាំង​១១ លោក​ចៅសង្កាត់​/​ចៅសង្កាត់រង ស្មៀន​ទាំង​៧​សង្កាត់ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៧ លោក​ប្រធាន​ក្រុម​យោធា​ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ​កំបូល​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួមមាន​៖
១-​ការងារ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​។​
២-​ពង្រឹង​របៀបរបប​ការងារ​ការិយាល័យ​ទាំង​១១​។
៣-​ពង្រឹង​របៀបរបប​ការងាររដ្ឋបាល​សង្កាត់ ការងារ​ចាក់​វាក់ សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ​។​
៤-​បញ្ហា​ផ្សេងៗ​៕​