ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ក្នុងការ​ប្រកួត​បើកឆាក​នៃ​ព្រឹត្តិការណ៍ AFF U16 BOYS CHAMPIONSHIP 2022​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​យប់​ថ្ងៃទី​២ ខែសីហា​ម្សិលមិញ​នេះ​ក្រុម​កម្ពុជា​ចាញ់​ក្រុម​ម៉ាឡេស៊ី​០​ទល់​៣​។​

​ការប្រកួត​ដែល​ធ្វើ​នៅ​កីឡដ្ឋាន Maguwoharjo Sleman ក្រុម​កម្ពុជា​ហាក់ដូចជា​គ្រប់គ្រង​បាល់​មិនសូវ​បានល្អ និង​លេង​ហាក់ដូចជា​ចូលចិត្ត​ទាញ​បាល់​ម្នាក់ឯង និង​មាន​មហិច្ឆតា​ចង់​បង្កើត​ស្នាដៃ​រក​គ្រាប់​បាល់​ដោយ​ខ្លួនឯង​។​ការលេង​ដោយ​ខ្វះ​ការសហការ​នេះ​វា​ស្ទើរតែ​ក្លាយជា​ទម្លាប់​មិនល្អ​មួយ​របស់​ក្រុម​កម្ពុជា​ដោយ​ចង់​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយជា​តួឯក លេង​ខ្វះ​ការសហការ ។​

​កម្ពុជា​នៅសល់​២​ប្រកួត​ទៀត គឺ​ប្រកួត​ជាមួយ​អូស្ដ្រាលី​នៅ​ថ្ងៃទី​៥ ខែសីហា និង​ប្រកួត​ជា​មួយ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​៨ ខែសីហា ៕​