ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍ ប្រកួត​កីឡា​ជឺ​ជី​តស៊ូ​អន្តរជាតិ SIAM CUP នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ដណ្តើមបាន​មេដាយ​សរុប​ចំនួន ១២​គ្រឿង​។​

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​លោក​សៀន​សុភ​ក្ត្រ​បញ្ជាក់ថា​នៅក្នុង​ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចូលរួម​ចំនួន ៣៩​ប្រទេស ហើយ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ​១២​ដោយ​ដណ្ដើមបាន​មេដាយ​ចំនួន​១២​គ្រឿង​ក្នុងនោះ​មេដាយមាស ០៣​គ្រឿង ប្រាក់ ០៣​គ្រឿង និង​មេដាយ​សំរឹទ្ធ ០៦​គ្រឿង ដោយ​កីឡាករ កីឡាការិនី​ដែល​ដណ្តើម​មេដាយ​ទាំងនោះ រួមមាន​៖

១.​កីឡាករ សៅ សុភា​រ៉ា ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ គ្មាន​ហ្គី (NO-GI) ទម្ងន់​ក្រោម ៦១kg ទទួលបាន​មេដាយមាស ០១​គ្រឿង និង​ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ មាន​ហ្គី (GI) ទម្ងន់​ក្រោម ៦៤kg ទទួលបាន​មេដាយ​សំរឹទ្ធ ០១​គ្រឿង​។​
២.​កីឡាការិនី ម៉ាប់ សុខ​ហួយ ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ មាន​ហ្គី (GI) ទម្ងន់​ក្រោម ៥៨.៥kg ទទួលបាន​មេដាយប្រាក់ ០១​គ្រឿង​។​
៣.​កីឡាករ ហួរ សេងហុង ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ មាន​ហ្គី (GI) ទម្ងន់​សេរី ទទួលបាន​មេដាយ​សំរឹទ្ធ ០១​គ្រឿង​។​
៤.​កីឡាការិនី​ថ្នាល ស្រេង រ័ត្ន​កនិកា ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ គ្មាន​ហ្គី (NO-GI) អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៤០kg ទទួលបាន​មេដាយមាស ០១​គ្រឿង និង​ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ មាន​ហ្គី (GI) អាយុ ១២​ឆ្នាំ ទម្ងន់​ក្រោម ៤០.៣kg ទទួលបាន​មេដាយប្រាក់ ០១​គ្រឿង​។​
៥.​កីឡាករ​ថ្នាល កៃ ហាន​រ៉េ​ម​ម​យ ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ មាន​ហ្គី (GI) អាយុ ៨​ឆ្នាំ ទម្ងន់​ក្រោម ២៧kg ទទួលបាន​មេដាយមាស ០១​គ្រឿង​។​
៦. កីឡាករ​ថ្នាល អា​ធ័​រ ប៊ី​សេន ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ គ្មាន​ហ្គី (NO-GI) អាយុ ១០​ឆ្នាំ ទម្ងន់​ក្រោម ៤៦kg ទទួលបាន​មេដាយប្រាក់ ០១​គ្រឿង និង​ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ មាន​ហ្គី (GI) អាយុ ១០​ឆ្នាំ ទម្ងន់​ក្រោម ៤៥.៣kg ទទួលបាន​មេដាយ​សំរឹទ្ធ 0១​គ្រឿង​។​
៧.​កីឡាករ​ថ្នាល នី​កូ​ឡាស យី​រ៉េ​ម​ម​យ ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ មាន​ហ្គី (GI) អាយុ ១២​ឆ្នាំ ទម្ងន់​ក្រោម ៣៣.២kg ទទួលបាន​មេដាយ​សំរឹទ្ធ ០១​គ្រឿង និង​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី (NO-GI) អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៣៤kg ទទួលបាន​មេដាយ​សំរឹទ្ធ ០១​គ្រឿង​។​
៨.​កីឡាករ​ថ្នាល ឡេង ចាន់​សេរី​បុត្រ ប្រកួត​វិញ្ញាសា ជឺ​ជី​តស៊ូ មាន​ហ្គី (GI) អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៣៣.២kg ទទួលបាន​មេដាយ​សំរឹទ្ធ ០១​គ្រឿង​។​

​ជាមួយនឹង​ការ​ដណ្តើមបាន​មេដាយ​នេះ​លោក​សៀន សុ​ភក្ត្រ​បាន​ចាត់ទុកថា​នេះ​ជា​ឱ​​កាស​ដ៏​ល្អប្រសើរ សម្រាប់​កីឡាករ កីឡាការិនី​ជឺ​ជី​តស៊ូ​កម្ពុជា ដកស្រង់​បច្ចេកទេស​បន្ថែម ដោយ​អ្នកខ្លះ​ជា​កីឡាករ កីឡាការិនី​ថ្នាល ដែល​កំពុង​បណ្តុះបណ្តាល​សម្រាប់​គោលដៅ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​