ភ្នំពេញ​៖​កំណែ Wing Bank App ថ្មី​ធ្វើ​ឲ្យ​ការប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយស្រួល និង​មាន​រូបរាង​ថ្មីស្រលាង​ដ៏​ស្រស់ស្អាត​។​ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក បានដាក់​ឲ្យ​ដំណើរការ Wing Bank App ថ្មី​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ការប្រើប្រាស់​កាន់តែ​រលូន និង​មាន​មុខងារ​ថ្មីៗ​ជាច្រើន​ទៀត​។ អតិថិជន​អាច​ទាញយក Wing Bank App កំណែ​ចុងក្រោយ​បំផុត​ពី App Store Google Play Store និង Huawei AppGallery បាន​យ៉ាង​ងាយស្រួល​។

​លោក ហាន ប៉េង​ក្វាង អគ្គនាយក​នៃ​ធនាគារ​វី​ង បាន​មានប្រសាសន៍ថា​៖ “​ការកែលម្អ Wing Bank App ចុងក្រោយ​នេះ គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ធនាគារ វី​ង ដើម្បី​ផ្តល់ជូន​អត្ថប្រយោជន៍ និង​ភាពងាយស្រួល​ល្អ​បំផុត​កាន់តែច្រើន​ថែមទៀត​ទៅដល់​អតិថិជន​។ Wing Bank App​ផ្ដល់នូវ​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជាង​ពេលណា​ទាំងអស់ ព្រមទាំង​ភ្ជាប់​មកជា​មួយ​មុខងារ​ជាច្រើន​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អតិថិជន​កាន់តែ​ងាយស្រួល និង​ប្រសើរឡើង​។ អ្នក​ដែល​មិនទាន់មាន Wing Bank App នឹងមិន​ទទួលបាន​អត្ថប្រយោជន៍ និង​ភាពងាយស្រួល​ទាំងនេះ​នោះទេ​។​យើងខ្ញុំ​បានធ្វើការ​ផ្លាស់ប្ដូរ​ជាច្រើន​តាមរយៈ​ការជួយ​ឲ្យ​អតិថិជន​មា​កាន់តែ​ភាពងាយស្រួល​លើ​ការទូទាត់​ចំណាយ ការ​សន្សំ វិនិយោគ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដែល​ធ្វើ​ឲ្យ​ការប្រើប្រាស់​កាន់តែ​រលូន​។​”

​ធនាគារ វី​ង មាន​ប្រព័ន្ធ​អេកូ​ទូទាត់​ឌីជីថល​ធំជាងគេ ហេតុនេះហើយ Wing Bank App របស់​ធនាគារ វី​ង ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ជម្រើស​ដ៏​សំបូរបែប​ភាពបត់បែន​ខ្ពស់ និង​ភាពងាយស្រួល​លើសគេ​។​

​អតិថិជន​ដែល​ប្រើប្រាស់ Wing Bank App ចុងក្រោយ​បំផុត នឹង​ទទួលបាន​ពិសោធន៍​ការប្រើប្រាស់​ដែល​គ្មាន​ការរំខាន​។ អតិថិជន​អាច​គ្រប់គ្រង​គណនី​យ៉ាង​ងាយស្រួល អាច​ទាញយក​និង​ចែករំលែក​បង្កាន់ដៃ​ប្រតិបត្តិការ ថែមទាំង​របាយការណ៍​គណនី​ជា​ទម្រង់ PDF ឬ Excel ទៅតាម​ពេលវេលា​ដែល​អាច​កំណត់​បាន គ្រប់គ្រង​ការកំណត់​លើ​កាត ធ្វើការ​ទូទាត់​តាម​QR​កូដ ជា​ប្រាក់​ដុល្លារ និង​ប្រាក់រៀល​កាន់តែ​រហ័ស ហើយ​កាន់តែ​ពិសេស​ជាងនេះទៅទៀត​អតិថិជន​អាច​ប្រើប្រាស់​មុខងារ​ទាំងនេះ​បាន​ដោយ​ចុច​តែ​ពីរ​ឬ​បី​ដង​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​តែប៉ុណ្ណោះ​។​

Wing Bank App អនុញ្ញាត​ឲ្យ​អតិថិជន​ទូទាត់​វិក្កយបត្រ ទិញ​គ្រឿងទេស សំបុត្រ​ឡានក្រុង បង់ថ្លៃ​ទឹក​ភ្លើង​និង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​ជាច្រើន​ទៀត​បាន​យ៉ាង​ងាយ ស្រួល​។ អតិថិជន​ក៏​អាច​ស្នើសុំ​កម្ចី​រហ័ស បើក​គណនី​បញ្ញើ​កាលកំណត់ ផ្ទេរប្រាក់​ក្នុងស្រុក និង​ក្រៅ​ស្រុក​និង​ធ្វើការ​ទូទាត់​ជូន​ម្ចាស់​អាជីវកម្ម​ណាមួយ​ក៏បាន​តាមរយៈ “KHQR”​។​កាន់តែ​ពិសេស ចាប់ពីពេលនេះ​រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ អតិថិជន​ដែល​បើក​គណនី​ធនាគារ វី​ង ព្រមទាំង​ដាក់​ប្រាក់ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ធំៗ​ជាច្រើន​ពី​កម្មវិធី “​ដាក់​ប្រាក់​កាន់តែច្រើន ឈ្នះ​កាន់តែ​ធំ​”​។

​កម្មវិធី “​ដាក់​ប្រាក់​កាន់តែច្រើន ឈ្នះ​កាន់​ធំ​តែ​” មាន​ការចាប់​រង្វាន់​ស​រុ​ប ៦ ជុំ​។ អតិថិជន​អាច​ចូលរួម​ដោយ​គ្រាន់តែ​បើក​គណនី​ធនាគារ វី​ង ហើយ​ដាក់​ប្រាក់​សន្សំ​តែ ប៉ុណ្ណោះ​។ ដោយ​ដាក់​ប្រាក់​ត្រឹមតែ ៥០០ ដុល្លារ​អាមេរិក ឬ ២ លាន​រៀល​នោះ អតិថិជន​នឹងមាន​ឱកាស​ឈ្នះ​ម៉ូតូ Honda Dream ជា​រៀងរាល់ថ្ងៃ​។​អតិថិជន​ដែល​ដាក់​ប្រាក់​ត្រឹមតែ ៥០០០ ដុល្លារ​អាមេរិក ឬ ២០ លាន​រៀល មានឱកាស​ឈ្នះ​រថយន្ត Ford Wildtrak pickup រៀងរាល់ខែ​។ អតិថិជន​ដែល​ដាក់​ប្រាក់​ត្រឹមតែ ៥០០០០ ដុល្លារ​អាមេរិក ឬ ២០០ លាន​រៀល នឹងមាន​ឱកាស​ឈ្នះ​រថយន្ត Lexus LX600 SUV ដ៏​ប្រណិត​នៅ​ចុង​ឆ្នាំនេះ​។​  ​ការចាប់​រង្វាន់​លើក​ ទី ២ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១៣ ខែសីហា​៕