ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ពីគោលជំហររបស់កម្ពុជាក្នុងនាមប្រធា នអាស៊ាន«ឯកភាពដើម្បី កិច្ចសហប្រតិបត្តិការ »មិនមែន“ឯកភាពដើម្បីប្រឈមមុខដាក់គ្នា»នោះទេ ។ សម្តេចតេជោបានសង្កត់ធ្ងន់ថាត្រូវព្យាយាមផ្ដោតលើបញ្ហា ដែលបង្រួបបង្រួម អាស៊ានទាំងអស់គ្នាជាជាងផ្ដោតលើបញ្ហាដែលនាំឱ្យបែកបាក់គ្នា ។ អាស៊ានត្រូវតែផ្ដល់អាទិភាពដល់សន្តិភាពខ្ពស់ជាងអ្វីទាំងអស់ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបែបនេះនៅក្នុង ពិធីបើកកិច្ចបជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹក ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំនេះ,កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា»សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ដូចដែលខ្ញុំបានលើកឡើងដែលទាមទារឱ្យយើងត្រូវកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាព្រមទាំងប្រមូល ផ្តុំស្មារតីនៃ “ការរួបរួមគ្នា”ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា«ក្នុងឱកាសនៃការប្រារព្ធខួប ៥៥ ឆ្នាំ នៃជីវិតរបស់អាស៊ានខ្ញុំមានសេចក្តីសោមនស្សដែលយើងបានកសាងសហគមន៍ អាស៊ានប្រកបដោយបរិយាបន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ «ចក្ខុវិស័យមួយ,អត្តសញ្ញាណមួយនិងសហគមន៍តែមួយ» ។ ជាការពិត, សហគមន៍របស់យើងឬខ្ញុំអាចនិយាយថាគ្រួសាររបស់យើងគឺមិនល្អឥតខ្ចោះនោះទេដោយយើងទាំងអស់គ្នាសុទ្ធតែមានភាពខុសគ្នារៀងៗខ្លួន ។ ប៉ុន្តែខ្ញុំសូមសួរថា តើ មានគ្រួសារណាមួយដែលមិនមានភាពខុសគ្នានោះ?។»

ក្នុងរយៈពេលប្រាំទសវត្សរ៍កន្លះនៃសហវិជ្ជមាន,អាស៊ានសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាច្រើនដោយផ្អែកលើគោលការណ៍ព្រមព្រៀងគ្នាជាឯកច្ឆន្ទនិងការ មិនជ្រៀតជែកគ្នាដែលបានបង្កើតជាស្នូលនៃមាគ៌ាអាស៊ាន ។ជាក់ស្ដែង,បើទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ, អាស៊ានសម្រេចបាននូវគោលដៅកំពូល របស់អាស៊ានគឺ«ឯកភាពក្នុងភាពចម្រុះ»នៅក្នុងតំបន់មួយដែលសម្បូរទៅដោយភាពចម្រុះនៃវប្បធម៌,សេដ្ឋកិច្ច និង នយោបាយ ។

នៅក្នុងឆ្នាំនេះ, អាស៊ានក៏សម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរ ។ ជុំវិញបញ្ហាវិបត្តិសុខភាព, អាស៊ានក៏អាចងើបចេញពីជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។ បើនិយាយអំពីពាណិជ្ជកម្មនិងការវិនិយោគ, អាស៊ានបានដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(ឬហៅកាត់ថាអា សិប – RCEP)។

ព្រឹត្តិការណ៍សំខាន់មួយទៀតគឺខួបទី ២០ ឆ្នាំនៃសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង(DOC)ដែលជាឯកសារដ៏សំខាន់ ក្នុង ការគ្រប់គ្រងទំនាក់ទំនងរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅសមុទ្រចិនខាងត្បូង ។ អាស៊ានក៏បាននិងកំពុងធ្វើការយ៉ាងស្វិតស្វាញផងដែរដើម្បីបញ្ចប់ក្រម ប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)ដែលប្រកបដោយអត្ថន័យនិងប្រសិទ្ធភាពដោយអនុលោមតាមច្បាប់អន្តរជាតិដូចជាអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ(UNCLOS)ផងដែរ ។

ដោយឡែក, ដំណើរការនៃការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេកំពុងមានវឌ្ឍនភាពយ៉ាងល្អហើយសម្តេចតេជោមានសុទិដ្ឋិនិយមថាអាស៊ាននឹងអាច ស្វាគមន៍ប្រទេសនេះមកកាន់គ្រួសារអាស៊ានបានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ ។ ចំពោះបញ្ហាមីយ៉ាន់ម៉ា អាស៊ានបានចំណាយពេលវេលានិងថាមពលយ៉ាងច្រើន ដោយបានពុះពារការលំបាកនិងជំនះការរិះគន់ជាច្រើនដើម្បីជួយប្រទេសមួយនេះនិងប្រជាជនមីយ៉ាន់ម៉ារកដំណោះស្រាយនយោបាយ។ អាស៊ាននឹងបន្តអនុ វត្តការងារនេះដោយមិនធ្វើឱ្យប៉ះពាល់ដល់ឯកភាពអាស៊ានតាមរូបភាពណាមួយឡើយ ។

នាពេលនេះដែរសម្តេចតេជោ ហ៊ុន សែន បានបន្ថែមថាទោះបីជាការអនុវត្តកុងសង់ស៊ីស ៥ចំណុចពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បានប៉ុន្តែការ ខិតខំរបស់អាស៊ានកន្លងមកបានសម្រេចភាពជឿនលឿនខ្លះដែរជាពិសេសលើការងារផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត។
សម្តេចតេជោសង្កត់ធ្ងន់ថាសភាពការណ៍នៅពេលនេះប្រែប្រួលខ្លាំងដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ទៅទៀតក្រោយពីការអនុវត្តទោសប្រហារជីវិតទៅលើសកម្មជនបក្សប្រឆាំង ៤រូប ។ កម្ពុជាក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្តនិងរន្ធត់យ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនេះបើទោះបីជាសម្តេចក្នុងនាមប្រធានអាស៊ាន និងថ្នាក់ដឹកនាំដទៃទៀតបានអំពាវនាវឲ្យមានការពិចារណា ឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះដើម្បីជាប្រយោជន៍នៃកិច្ចសន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ ។ ក្នុងករណីមានអ្នកទោសដទៃ ទៀតដែលនឹងត្រូវកាត់ទោសប្រហារជីវិត អាស៊ាននឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់អាស៊ានចំពោះការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ៕