ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួ នពីរ ស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណានិងផ្តល់ការគាំទ្រ ។ ក្នុងនោះមានការបង្កើតក្របខណ្ឌធំទូលាយមួយដែលហៅថាជាកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) និង កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាស៊ាននេះហើយថែមទាំងបានកំណត់ទីតាំងរួច ជាស្រេចសម្រាប់លេខាធិការដ្ឋានអាស៊ាបនេះនៅរាជធានីភ្នំពេញនិងបាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនៅក្នុងពិធីបើកកិច្ចបជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹក ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២២ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា និង ជាប្រធានអាស៊ាន បានមានប្រសាសន៍ថា៖អាស៊ានបានកំណត់របៀបវារៈប្រកបដោយមហិច្ឆតាខ្ពស់សម្រាប់ជំនួបក្នុង សប្តាហ៍នេះ ។ការដោះស្រាយបញ្ហាប្រឈមទាំងអស់ដែលបានលើកឡើងខាងលើរួមគ្នាប្រាកដជាធ្វើឱ្យកិច្ចប្រជុំដែលមានចំនួនច្រើនរបស់រដ្ឋមន្រ្តីការបរទេស អាស៊ាន ប្រកបដោយភាពពោពេញនិងមានរយៈពេលវែង។សម្តេចតេជោបន្តថា៖«ទោះជាយ៉ាងនេះក្តី,សូមអនុញ្ញាតឱ្យខ្ញុំលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួច ផ្តើមចំនួនពីរដែលខ្ញុំសូមស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណានិងផ្តល់ការគាំទ្រ»។
គំនិតផ្តួចផ្តើមទីមួយគឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិតនៅក្នុងតំបន់និងពិភពលោកដែលបង្កឡើងដោយការប្រែប្រួលអាកាស ធាតុនិងការខូចខាតផ្នែកបរិស្ថាន ។ រហូតមកដល់ពេលនេះ,អាស៊ានបាននិងកំពុងដាក់ចេញនូវដំណោះស្រាយ ជាគោលនយោបាយជាច្រើនប៉ុន្តែការឆ្លើយតប របស់យើងហាក់នៅផ្តោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា ។ អាស៊ានចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀតតាមរយៈការប្រើប្រាស់ឱ្យ អស់លទ្ធភាពនូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗដើម្បីផ្ដល់ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ានក៏ដូចជាដៃគូខាងក្រៅ។ជាការប្រសើរ , ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌធំទូលាយមួយដែល ខ្ញុំសូមហៅថាជាកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)សំដៅអនុញ្ញាតឱ្យតំបន់របស់យើងអាចប្រែខ្លួនបន្តិចម្ដងៗឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព,ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព,ភាពធន់និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច កិច្ចព្រមព្រៀងបៃតងអាស៊ាននេះនឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, កម្មន្តសាល, ការប្រើប្រាស់, កសិកម្ម,ការដឹកជញ្ចូន, បរិស្ថាននិងហិរញ្ញវត្ថុដោយមានបច្ចេកវិទ្យា, នវានុវត្តន៍និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញបំពេ ញតួនាទីជាកត្តាជំរុញ ។ ខ្ញុំសូមស្វាគមន៍នូវមតិយោបល់របស់សមាជិកអាស៊ាន ក្នុងការ ធ្វើឱ្យគំនិតផ្តួចផ្ដើមនេះក្លាយជាការពិត ។
គំនិតផ្តួចផ្តើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការដើម្បីស្តារនិងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ អាស៊ានបានឯកភាពអនុវត្ត គំនិតផ្តួចផ្តើមនិងកម្មវិធីនានាក្រោមយុទ្ធសាស្ត្រធំទាំង៤ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ស្របតាមយុទ្ធសាស្ត្រធំទី ៣ ដែលសំដៅបង្កើន ជាអតិបរមានូវសក្តានុពលនៃទីផ្សារអន្តរអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន,ខ្ញុំជឿថាយើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋាន ដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាស៊ប (RCEP) ដែលបានចូលជាធរមាន កាលពីខែ មករាកន្លងទៅនេះ ។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាស៊ាននេះហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច សម្រាប់លេខាធិការដ្ឋានអាស៊ាបនេះនៅរាជធានីភ្នំពេញ និងបាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង ។
សម្តេចតេជោសង្ឃឹមថាកម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀងអាសិបនៅពេល ដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ ៕