​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ Chelsea បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​កីឡាករ​យុវជន Aston Villa ឈ្មោះ ខា​នី ឆាក់​វូ​មេកា (Carney Chukwuemeka) ។​

​ខ្សែបម្រើ​វ័យ ១៨ ឆ្នាំ​រូប​នេះ​ត្រូវបាន​បញ្ឈរជើង​ចោល​ដោយ​អ្នក​ចាត់ការ​ទូទៅ ស្តេ​វិន ជើ​រ៉ាត់ បន្ទាប់​ពី​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​របស់​ខ្លួន ដែល​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។​

​ជើ​រ៉ាត់​បាន​ដក​ខ្សែបម្រើ​រូប​នេះ​ចេញពី​ដំណើរ​ប្រកួត​ទេសចរណ៍​មុន​បើក​រដូវ​កាល​របស់​ក្លិប​នៅ​អូស្ត្រាលី ហើយ​រូបគេ​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​អាយុ​ក្រោម ២៣ ឆ្នាំ​។ គេ​បាន​ដឹងថា​ជើ​រ៉ាត់​បាន​ដាក់​តម្លៃ ២០ លាន​ផោន​លើ​កីឡាករ​រូបនេះ​។​

​សេចក្តីថ្លែងការណ៍​របស់ Villa បាន​និយាយថា “Aston Villa និង Chelsea អាច​បញ្ជាក់បាន​ថា​ក្លិប​ទាំងពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​សម្រាប់​ការផ្ទេរ​ជា​អចិន្ត្រៃយ៍​របស់​កីឡាករ ខា​នី ឆាក់​វូ​មេកា​”​។​

“​កីឡាករ​អាយុ ១៨ ឆ្នាំ​រូប​នេះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើ​រ​ទៅ​ទីក្រុង​ឡុង​ដ៍​ដើម្បី​ពិភាក្សា​អំពី​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​និង​ទទួល​ការពិនិត្យ​សុខភាព​”​។​

​ឆាក់​វូ​មេកា ដែល​នឹង​មាន​អាយុ ១៩ ឆ្នាំ​នៅ​ខែតុលា បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ក្រុម​ជម្រើស​ដំបូង​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២១ ហើយ​កាលពី​រដូវ​កាល​មុន​បាន​បង្ហាញ​ខ្លួន​ចំនួន ១៣ លើក ប៉ុន្តែ​បាន​បង្ហាញខ្លួន​នៅ Premier League ត្រឹម​តែ​ពីរ​ដង​ប៉ុណ្ណោះ​៕

​ខា​នី ឆាក់​វូ​មេកា ផ្ទេរ​មក Chelsea ពី Aston​