ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានបានថ្លែងថា៖ អាស៊ានគឺជាតំបន់មួយ ដែលមានប្រទេសជាសមាជិកចំនួន ១០ និងមិនមែនតិចជាងនេះឡើយ ។

ថ្លែងនៅក្នុងពិធីបើកកិច្ចបជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃទី ៣ ខែសីហាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាៈអាស៊ានត្រូវធានាឱ្យបានថាយើងនឹងអាចរួមគ្នាជាធ្លុងមួយឡើងវិញបាន ។

សម្តេចតេជោបានមានប្រសាសន៍ថា៖«អាស៊ានគឺជាតំបន់មួយ ដែលមានប្រទេសជាសមាជិកចំនួន ១០ និងមិនមែនតិចជាងនេះឡើយ ។ ក្នុងស្មារតីនេះ,យើង ត្រូវការឆន្ទៈរួម ។ អាស៊ានចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីធានាថាឯកភាពអាស៊ាននៅតែរឹងមាំ,មជ្ឈភាពអាស៊ានត្រូវបានគោរព ហើយសហគម ន៍អាស៊ានរបស់យើងកាន់តែមានសមាហរណកម្មជាងមុនជាមួយនឹងការបន្តពង្រឹងទំនាក់ទំនងខាងក្រៅ ។ ខ្ញុំជឿជាក់ទៅលើភាពឈ្លាសវៃនិងភាពជាអ្នកដឹក នាំដ៏ល្អបំផុតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលមានវត្តមាននៅទីនេះក្នុងការសម្រេចបាននូវគោលដៅរួមរបស់យើងទាំងអស់គ្នា» ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ក្នុងពេលដែលកម្ពុជាជាម្ចាស់ផ្ទះបានកំណត់ប្រធានបទថា«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា »សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ដែលទាមទារឱ្យអាស៊ានត្រូវកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាព្រមទាំងប្រមូលផ្តុំស្មារតីនៃ “ការរួបរួមគ្នា”ដើម្បី អាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «ស្មារតីស្នូលរបស់អាស៊ានគឺ «ចក្ខុវិស័យមួយ,អត្តសញ្ញាណមួយនិងសហគមន៍តែមួយ»។ ជាការពិត, សហគមន៍របស់យើង ឬខ្ញុំអាចនិយាយថាគ្រួសាររបស់យើងគឺមិនល្អឥតខ្ចោះនោះទេដោយយើងទាំងអស់គ្នាសុទ្ធតែមានភាពខុសគ្នារៀងៗខ្លួន ។ប៉ុន្តែខ្ញុំសូមសួរថាតើមានគ្រួសារណា មួយដែលមិនមានភាពខុសគ្នានោះ?»។

ក្នុងរយៈពេលប្រាំទសវត្សរ៍កន្លះនៃសហវិជ្ជមាន,អាស៊ានសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាច្រើនដោយផ្អែកលើគោលការណ៍ព្រមព្រៀងគ្នាជាឯកច្ឆន្ទនិងការមិនជ្រៀតជែកគ្នាដែលបានបង្កើតជាស្នូលនៃមាគ៌ាអាស៊ានរបស់យើង ។ជាក់ស្ដែង, បើទោះបីជា មានឧបសគ្គរារាំងយ៉ាងណាក៏ដោយ,យើងសម្រេចបាននូវគោល ដៅកំពូលរបស់យើងគឺ«ឯកភាពក្នុងភាពចម្រុះ»នៅក្នុងតំបន់មួយដែលសម្បូរទៅដោយភាពចម្រុះនៃវប្បធម៌,សេដ្ឋកិច្ច និង នយោបាយ ។

គួរបញ្ជាក់ជូនថានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកនេះ ត្រូវអវត្តមានរដ្ឋមន្រ្តីការបរទេស មីយ៉ាន់ម៉ា ដោយសាររបបសឹកមិនព្រមអនុវត្តន៍គោលការណ៍៥ ចំណុចរបស់អាស៊ាន ។ ហើយរដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ាក៏មិនបានបញ្ជូនតំណសងឲ្យចូលរួមដែរ ។

ពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានបានលើកឡើងថា៖ចំពោះ បញ្ហាមីយ៉ាន់ម៉ាយើងបានចំណាយពេលវេលានិងថាមពល យ៉ាងច្រើនដោយបានពុះពារការលំបាកនិងជំនះការរិះគន់ជាច្រើនដើម្បីជួយប្រទេសមួយនេះនិងប្រជាជនមីយ៉ាន់ម៉ារកដំណោះស្រាយនយោ បាយ។យើងនឹងបន្ត អនុវត្តការងារនេះដោយមិនធ្វើឱ្យប៉ះពាល់ដល់ឯកភាពអាស៊ានតាមរូបភាពណាមួយឡើយ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា៖ទោះបីជាការអនុវត្តកុងសង់ស៊ីស៥ចំណុចពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បានប៉ុន្តែការខិតខំរបស់យើងកន្លងមកបានសម្រេចភាពជឿនលឿនខ្លះដែរជាពិសេសលើការងារផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត។ប៉ុន្តែសភាពការណ៍នៅ ពេលនេះ ប្រែប្រួល ខ្លាំងដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចទៅទៀតក្រោយពីការអនុវត្តទោសប្រ ហារជីវិតទៅលើសកម្មជនបក្សប្រឆាំង៤រូប ។កម្ពុជាក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្តនិងរន្ធត់យ៉ាងក្រៃលែងចំពោះការប្រហារជីវិតសកម្ម ជនបក្សប្រឆាំងទាំងនេះបើទោះ បីជាសម្តេចនិងថ្នាក់ដឹកនាំដទៃទៀតបានអំពាវនាវឲ្យមានការពិចារណាឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះដើម្បីជាប្រយោជន៍នៃកិច្ចសន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ ។ ក្នុងករណីមានអ្នកទោសដទៃទៀតដែលនឹងត្រូវកាត់ទោសប្រហារ ជីវិតយើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទី របស់យើងចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ៕