ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី៣ខែសីហា ២០២២ នៅមុនពេលបើកកិច្ចប្រជុំការបរទេសអាស៊ានលើកទី៥៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន និង អគ្គលេខាធិការ អាស៊ាន។

បើយោងតាមលោក គង់ ភោគ រដ្ឋលេខាធិការនៃ​ក្រ​សួ​ង​កា​រ​ប​រ​ទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានថ្លែងឲ្យដឹងថា៖ជំនួបនេះបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈជុំវិញប្រធានបទពាក់ព័ន្ធវឌ្ឍនភាពនៃដំណើរការនៃការកសាងសហគមន៍អាស៊ាននិងបញ្ហាប្រឈមគំនិតផ្ដួចផ្ដើមនានាសម្រាប់ការស្តារសេដ្ឋកិច្ចនិងសង្គមក្រោយវិបត្តិកូវីដ១៩ នឹងបញ្ហាតំបន់និងសកលដែលកំពុងកើតឡើងនៅក្នុងតំបន់អាស៊ាន ។

លោករដ្ឋលេខាធិការក្រសួង​កា​រ​ប​រ​ទេសនិងស​ហប្រ​តិបត្តិការអន្តរ​ជា​តិ​បា​ន​ឱ្យ​ដឹ​​ងថានៅ​ថ្ងៃនេះមា​ន​ជំ​នួ​ប​ចំ​នួ​ន ៤ដូចជា៖១.ជំនួបជាមួយសម្តេចតេជោនាយក រដ្ឋមន្ត្រីជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន។ ២.​ពិ​ធី​បើ​កិ​ច្ចប្រ​ជុំរ​ដ្ឋម​ន្ត្រីកា​រប​រទេ​សអា​ស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ។ ៣.​ការ​ផ្តល់​ពា​ន់​រ​​ង្វា​ន់​អា​ស៊ាននិង ពិ​ធីចុះ​ហត្ថ​លេ​ខា​លើសន្ធិសញ្ញាមិត្តភាពនិង​សហ​ប្រតិប​ត្តិការ​អាស៊ី​អាគ្នេ​យ៍​ និង កិ​​ច្ចប្រ​ជុំសំខាន់ៗចំនួន៤មាន៖កិច្ចប្រជុំពេញអង្គរដ្ឋ​មន្ត្រី​កា​របរទេសលើកទី៥៥ ,ជំ​នួ​បអាហារ​ថ្ងៃត្រង់រប​ស់រដ្ឋមន្ត្រីការបរទេសនិង​កិ​ច្ច​​ប្រជុំ​ចង្អៀ​តរ​ប​ស់រដ្ឋមន្ត្រីការបរទេសនិង​កិច្ចប្រ​ជុំត្រី​ភាគី​រ​វា​ង​​កម្ពុជាតួកគី និង លេខា​ធិ​ការ​ដ្ឋាន​អាស៊ា​ន​។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖កន្លងទៅអាស៊ានធ្លាប់ជាតំបន់មួយដែលត្រូវប្រឈមនឹងបញ្ហាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ។ បច្ចុប្បន្ននេះ, អាស៊ានបានក្លាយជាតំបន់មួយដែលរីកចម្រើនដោយយើងបានរួមដៃគ្នាប្រែក្លាយភាពមន្ទិលសង្ស័យឱ្យទៅជាការជឿទុកចិត្តគ្នានិងផ្លាស់ប្តូរ អរិភាព ក៏ដូចការ ប្រឈមមុខដាក់គ្នាឱ្យទៅជាកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ។ ជាមួយនឹងសន្តិភាពនិងស្ថិរភាពជាច្រើនទសវត្សរ៍កន្លងមកនេះ,អាស៊ានសម្រេចបាននូវ វិបុលភាពលើសពីការរំពឹងទុកជាមួយនឹងកំណើននិងការអភិវឌ្ឍដ៏ខ្ពស់និងការកែលម្អជាលំដាប់នសុខុមាលភាពរបស់ប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថានៅក្នុងដំណើរនៃការរីកចម្រើននិងអភិវឌ្ឍនៃតំបន់អាស៊ាន,បញ្ហាប្រឈមផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ដោយ រាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយរហូតដល់បញ្ហាសង្គម-សេដ្ឋកិច្ច ។ជាក់ស្ដែងនៅក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេនប្រចាំឆ្នាំយើងតែងតែ ប្រឈមនឹងបញ្ហា មួយចំនួនដែលទាមទារឱ្យមានការដោះស្រាយប៉ុន្តែយើងមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយដែលបានបង្កការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរមកលើតំបន់និងពិភពលោកទាំងមូលដូចជាពេលនេះឡើយ ៕