ដោយៈ ជា សីហៈ / ភ្នំពេញៈ នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណ​:​ប្រតិភូ​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ មកកាន់​សាធារណ​:​រដ្ឋ​កូរ៉េរ លោក រដ្ឋមន្ត្រី វេ​ង សាខុន និង​សហការី បាន​អញ្ជើញ​មក​ធ្វើ ទស្សនកិច្ច​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន AdipoLABs Co., Ltd​។​

​កម្មវត្ថុ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក រដ្ឋមន្ត្រី និង​សហការី​មក កាន់​ក្រុមហ៊ុន AdipoLABs Co., Ltd នា​ព្រឹក​នេះ គឺ​ដើម្បី​ប្រគល់​-​ទទួល​ម៉ាស៊ីន ព្យាបា​ន​ជំងឺ​កូ​វីដ​-១៩ មួយគ្រឿង​មានតម្លៃ ៣៦៥.០០០​ដុល្លារ ដែលជា​អំណោយ​សប្បុរសធម៌​រប​ស់​ក្រុមហ៊ុន​ជូន​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​លោក សុង ហូ ហាន ( Sung-ho HAN) នាយក​ក្រុមហ៊ុន AdipoLABs Co., Ltd បានធ្វើ​បដិសណ្ឋារកិច្ច និង​ជម្រាបជូន​លោក រដ្ឋមន្ត្រី​ដោយ​សង្ខេប​អំពី​ការងារ​ស្រាវជ្រាវ និង​ផលិត​ឧបករណ៍ សម្ភារ​សំខាន់ៗ​ទាក់ទង​វិស័យ​សុខាភិបាល​។ ផលិត ផល​សំខាន់​មួយ​ដែល​ក្រុមហ៊ុន​ទើបបាន​សិក្សា​ស្រាវជ្រាវ​រកឃើញ​គឺ​ម៉ាស៊ីន​សម្រាប់​ព្យាបាល និង​ប្រឆាំង​ជំងឺមហារីក និង​ជំងឺ​កូ​វីដ​-១៩​។ ការព្យាបាល​តាមរយ​:​ការបង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​ភាពស៊ាំ​ង​ក្នុង​រា​ង្ក​កាយ​មនុស្ស ដើម្បី​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​កោសិកា​ជំងឺមហារីក និង​វីរុស​កូ​វីដ​-១៩ នេះ (Cancer and Covid-19 Immunotherapy Remission1)​។​

​ម៉ាស៊ីន​នេះ​ថ្មី ទំនើប ព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ត្រូវ ប្រើ​រយ​:​ពេល ៥​ឆ្នាំ ដើម្បី​សុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កូរ៉េ​ដើម្បី​ផលិត និង​ធ្វើ​អាជីវកម្ម​។​

​លោក រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​អគ្គនាយក​ក្រុម ហ៊ុន​ដែល​បានផ្តល់​ម៉ាស៊ីន​នេះ ស្រប​ពេលដែល​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ជួយ​សម្រួល​ដល់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​៕​