ដោយ​: សុផល / ភ្នំពេញ​: អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បានឱ្យដឹងថា​នា​ព្រឹក​ថៃ្ង​ទី​០៤ ខែសីហា ឆ្នាំ​២០២២ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​របៀបវារៈ​ដែល​ត្រូវ​ពិភាក្សា​មាន​ដូចខាងក្រោម​៖

១-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ សុំ​ដាក់​សេចក្តីព្រាង ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី​(​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក​តី​ន សា្ថ​ប័ន​ជាតិ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​ព្រឹទ្ធសភា​លើក​ទី​៩ នីតិកាល​ទី​៤ ។​

២-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​ទៅក្នុង​របៀបវារៈ សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​៩ នីតិកាល​ទី​៤​។​

៣-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖

១- កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់ រដ្ឋបាល​ពិសេស​ម៉ា​កាវ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ​និង​ការចៀសវាង​ពន្ធ​

២- កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ន សាធារណរដ្ឋ​តួ​ក​គី ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​ព្រឹទ្ធសភា លើក​ទី​៩ នីតិកាល​ទី​៤​។​

៤- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ដឹកជញ្ជូន អាកាសចរ​ស៊ីវិល បូស ណី​យ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ឬ គ្រោះអាសន្ន​វិទ្យុសកម្ម ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​

៥​កំណត់​របៀបវារៈ កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៩ នីតិកាល​ទី​៤៕​