ដោយ​: ប​.​ជ័យ / បន​បន្ទាយមានជ័យ​: កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​) ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​២១ និង​០០​នាទី ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច ទំនប់​ដីស ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​នាំខ្លួន​មក​សួ​នាំរ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​។

​លោករ​វ​សេនីយ៍​ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹង​ថ្ងៃទី​០៣​ខែកក្កដា​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ឃ្លិ​ក ដែល​ជិះ​ធ្វើ​សកម្មភាព និង​កាបូប​ពណ៌​ខ្មៅ​ចំនួន​០១ មាន​ប្រាក់​ចំនួន​៩,២០០​បាត (​របស់​ជនរងគ្រោះ​)​។​

​លោក​បន្តថា ជនសង្ស័យ ទី​១-​ឈ្មោះ ហេង ប៊ុន​ធាន (​ហៅថា​ច់​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។​២-​ឈ្មោះ នេ​ត ស៊ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​ជនសង្ស័យ​ទាំង​២​នាក់ បានឱ្យដឹងថា តាមពិត​ពួកគេ​មាន​គ្នា​ចំនួន​៣​នាក់ ហើយ​បានធ្វើ​សកម្មភាព ជិះ​ម៉ូតូ​ឆក់​កាបូប លុយ​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន​។

​ដោយ​ផ្អែកលើ​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង​មាន​វត្ថុតាង​ផង​នោះ ទើប​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យដឹង​ថា មុនពេល​បង្ក្រាប​ករណី​ខាងលើនេះ​ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក​កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ហើយ​នៅ​ព្រឹក​
​ថ្ងៃ​ពុធ ទី​៣ ខែសីហា ឆ្នាំ​២០២២​នេះ​។ ចំណែក​បក្ខពួក​ម្នាក់ទៀត កម្លាំង​កំពុង​ស្រាវជ្រាវ​អនុវត្តតាម​នីតិវិធី​ប​ន្ត​ទៀត​។ រីឯ​វត្ថុតាង កាបូប និង​លុយ​ទាំងអស់ ត្រូវបាន កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ​ដែរ​៕​