​ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ និងជាមេបញ្ជាការកងទ័ពជេីងគោក​ ជួបពិភាក្សាការងារ​ និងសម្តែងការគួរសមជាមួយលោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០២២នេះ​។

លោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ក៏នឹងជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានអាស៊ានផងដែរ​នៅរសៀលថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០២​ នៅវិមានសន្តិភាព។

សូមជម្រាបថា​ ឯកឧត្តម វ៉ាង យី​ បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាកាលយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា៕