ដោយ​: បាយ័ន / ខេត្តសៀមរាប​: រថយន្តក្រុង​ក្រុម ហ៊ុន​វិ​រៈ​ប៊ុន​ថាំ ដឹក​ភ្ញៀវ​ទេសចរណ៍​បរទេស​បោះពួយ​ក្នុង​ល្បឿន​លឿន មិន​ប្រកាន់​ស្តាំ ទៅបុក​គោយន្ត​កន្ត្រៃ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៣​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់​។ ហេតុការណ៍​នេះ បានកើត​ឡើង​វេលា​ម៉ោង ៥​ល្ងាច នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​គោក​ត្រុំ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​បើតាម​ប្រសាសន៍​របស់លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០៣​នេះ​ថា មាន​រថយន្ត ក្រុង​មួយគ្រឿង​ម៉ាក Hyundai ពណ៌​ស​.​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 3E 1209 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មាន​អ្នករួមដំណើរ​ជា​ភ្ញៀវ​បរទេស​ចំនួន​០៨​នាក់​មាន​៖ ទី​១/​ឈ្មោះ Sousa samy Jean Louis ភេទ​ប្រុស (​បារាំង​) កើត​ឆ្នាំ​1975 ។ ទី​២/​ឈ្មោះ RAMANANTSOA DOUSA Ong Lalaiua ភេទ​ស្រី (​បារាំង​) កើត​ឆ្នាំ 1976 ។ ទី​៣/​ឈ្មោះ DOUSA Gabrid Sauphin Jean Charles ភេទ​ប្រុស កើត​ឆ្នាំ 2006​។ ទី​៤ ឈ្មោះ DOUSA Mac Michele Aimee (​បារាំង​) ភេទ​ស្រី កើត​ឆ្នាំ​2009 ទី​៥​ឈ្មោះ Peter John Kellaghan ភេទ​ប្រុស (Irish)​កើត​ឆ្នាំ 2001 ទី​៦/ ឈ្មោះ Pippenbacher Angela Janine ភេទ​ស្រី (Nederlandse) កើត​ឆ្នាំ 1993 ។ ទី​7 ឈ្មោះ Lien Chloe Lok Yee ភេទ​ស្រី (Irish) កើត​ឆ្នាំ 2001 ទី​៨​ឈ្មោះ Hang Kimmom ភេទ​ស្រី​(​បារាំង​) កើត​ឆ្នាំ 1979 និង​ទី​៨/​ជនជាតិខ្មែរ​ម្នាក់ ឈ្មោះ ហេង ឆាយ​ហុក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង ខេត្តបាត់ដំបង បាន បុក​គោយន្ត​កន្ត្រៃ​មួយគ្រឿង ម៉ាក គូ​ប៊ូ​តា ពណ៌​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ ឈ្មោះ គឹម កាន ភេទ ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​ខែ​ក ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើក​ពី​លិចទៅ​កើត មាន​អ្នករួមដំណើរ​ជាមួយ​ចំនួន​៨​នាក់​។ ទី​១/​ឈ្មោះ សា​មិន ម៉ាន់ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ​។ ទី​២/​ឈ្មោះ ឆូត ឆវី ភេទ​ស្រី អាយុ ៣៩​ឆ្នាំ​។ ទី​៣/​ឈ្មោះ គឹម ឆ​វិ​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ​។ ទី​៤/​ឈ្មោះ នី​វ សានិ ភេទ​ស្រី អាយុ​៥០​ឆ្នាំ​។ ទី​៥/​ឈ្មោះ គឹម អា​រាស ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​។ ទី​៦/ ឈ្មោះ ពេជ្រ លី​ណា ភេទ​ស្រី អាយុ​២០​ឆ្នាំ ទី​៧/​ឈ្មោះ ទឿ​ន ពន្លា ភេទ​ប្រុស អាយុ​០៩​ឆ្នាំ ។​ទី​៨/​ឈ្មោះ ច​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ខាងលើ​ទាំងអស់គ្នា​។​លោក​បន្ត បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ០៣ នាក់​ឈ្មោះ សា​មិន ម៉ាន់​.​គឹម កាន .​ឆូត ឆវី​។​

​លោក​បន្ថែមថា របួសធ្ងន់ ០៤​នាក់ មានះ ឈ្មោះ គឹម ឆ​វិ​ន​, នី​វ សានិ​, គឹម អា​រាស​, ពេជ្រ លី​ណា​។ របួស​មនុស្ស​ស្រាល ០៣​នាក់ ក្នុងនោះ​មានះ ឈ្មោះ ទឿ​ន ពន្លា​, ច​យ ហេង​, ឆាយ​ហុក និង របួស​ជនជាតិ​បរទេស ស្រាល ចំនួន​០៨ នាក់ ស្រី ០៥​នាក់​។ ខូច​រថយន្ត​ធ្ងន់ ០១​គ្រឿង និង​គោយន្ត​កន្ត្រៃ​មួយគ្រឿង​។ លោក​បញ្ជាក់ថា មូលហេតុ គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​អ្នកបើកបរ រថយន្ត​មិន​ប្រកាន់​ស្តាំ​។​

​លោក​វរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្រោយពេល​កើតហេតុ រួច​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​ពិនិត្យ​កន្លែង កើតហេតុ ដើម្បី​ប្រមូល​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​