​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន បានរៀបចំ​ពិធី​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​លោក ឃួ​ង ស្រេង ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត និង​ជន​ចាស់ជរា ចំនួន​៤០​គ្រួសារ នៅ​សង្កាត់​ទួល​ទំពូង​ទី​២-​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ក្រោម​អធិបតីភាព​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ចំការមន និង​លោក ព្រុំ សំខាន់ ប្រធានកិត្តិយស​អនុសាខា ដោយមាន​ការចូលរួម​ពី​លោកស្រី​អភិបាលរងខណ្ឌ​, លោកនាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ​, លោក​-​លោកស្រី​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល​ខណ្ឌ​, រដ្ឋបាល​សង្កាត់​ផ្សារ​ដើមថ្កូវ និង​មន្ត្រី​ពាក់ព័ន្ធ​។​

​នាឱកាស​លោក ថេ​ង សុ​ថុល បាន​លើកឡើងថា ប្រជាពលរដ្ឋ​ជន​ចាស់ជរា ជនពិការ ត្រូវបាន​ចាត់ទុកថា ជា​មុខសញ្ញា​ងាយ​រងគ្រោះ ហើយក៏​ជា​មុខសញ្ញា ត្រូវ​សង្គ្រោះ​ជាបន្ទាន់ ដែល​ត្រូវ​ទទួលបាន​អំណោយ​នៅពេលនេះ ដើម្បី​ជាការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ។​

​លោក ស៊ុន សិ​ទ្ឋី នាយក​រដ្ឋបាល បាន​បញ្ជាក់ថា អំណោយ​ដែល​ចែកជូន​នៅពេលនេះ ក្នុង​មួយ​គ្រួសារ ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម មី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ម៉ាស ជែ​ល​សម្លាប់​មេរោគ និង​ថវិកា​មួយចំនួន​៕​