ដោយៈ សៅវ៉ាន់ឌី/ព្រះវិហារៈ លោកច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ដចុះជួយស្រុកឆែប នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយជាថវិកា និងសម្ភារៈយកទៅប្រគល់ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ដែលជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះទាំងស្រុង នៅភូមិកាឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។
អំណោយដែលយកទៅផ្តល់ជូននេះរួមមាន អង្ករ មី ត្រីខ ទឹកស៊ីវអ៊ីវ ប៊ីចេង តង់ ប៉ៅអ៊ី មុង និងថវិកាមួយចំនួន។ ទន្ទឹមនឹងនោះ លោកច័ន្ទ សុភ័ក្ត្រា ក៏បានណែនាំដល់ក្រុមការងារត្រូវជួយសាងសង់ផ្ទះជូនពួកគាត់បានរស់នៅសមរម្យវិញផងដែរ៕