ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ ការសាករថយន្តអគ្គិសនីបានឡើងហួសមួយកម្រិតទៀតហើយ។ ក្រុមហ៊ុន Ford គឺស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តមួយ ដែលកំពុងដោះស្រាយបញ្ហារំខានចិត្តដ៏ធ្ងន់ធ្ងរមួយនេះ ហើយគម្រោងចុងក្រោយបំផុតរបស់ខ្លួនជាមួយសាកលវិទ្យាល័យដតម៉ាន់ (Dortmund) ក្នុងប្រទេសអាល្លឺម៉ង់ ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ គឺជាឆ្នាំងសាករ៉ូបូត ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកបើកបរពិការក្នុងការដោតសាកភ្លើង។
ការដោតសាកភ្លើងរថយន្តអាចជាការលំបាកសម្រាប់ជនពិការ ដោយសារតែវិធីដាក់ឆ្នាំងសាកនិងទីតាំងដោតនៅលើរថយន្ត។ ប្រសិនបើឆ្នាំងសាកពិបាកដោតសម្រាប់ជនពិការ នោះពួកគេនឹងជួបការលំបាកខ្លាំងជាមិនខាន។
នៅពេលបច្ចេកវិជ្ជាសាកភ្លើងដើរទៅមុខកាន់តែលឿន ខ្សែសាកចាំបាច់ត្រូវតែត្រជាក់ជាងមុន ហើយវានឹងកាន់តែធ្ងន់ជាងមុន ជាពិសេសសម្រាប់ជនពិការ។
ក្រុមហ៊ុន Ford បានបង្កើតដំណោះស្រាយលើរឿងនេះសម្រាប់ពួកយើង។ នៅបរិវេណសាកលវិទ្យាល័យដតម៉ាន់ ក្រុមហ៊ុន Ford បានផលិតឆ្នាំងសាកដែលនឹងដោតនៅពេលអ្នកបើកបរចតក្បែរវា ហើយបើកដំណើរការ App នៅលើទូរស័ព្ទរបស់ពួកគេ។
ខ្សែសាកធម្មតាត្រូវបានដាក់បញ្ចូលទៅក្នុងដៃរ៉ូបូត ដែលស្វែងរកចំណុចសាកតាមរយៈម៉ាស៊ីនពិនិត្យមើល (មានកាមេរ៉ានៅជាប់នឹងដៃ) ហើយបន្ទាប់មកវានឹងកែតម្រូវដោយខ្លួនវាដើម្បីដោតសាកភ្លើង។ អ្នកបើកបរអាចបន្តនៅក្នុងឡាន ឬចេញក្រៅ ហើយធ្វើអ្វីផ្សេង ខណៈរ៉ូបូតធ្វើការងាររបស់វា៕
ឆ្នាំងសាករ៉ូបូតកំពុងសាកភ្លើងដល់រថយន្ត Mustang Mach-E របស់ Ford