ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជេីងគោក ជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ។
លោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ក៏នឹងជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានផងដែរនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២ នៅវិមានសន្តិភាព។
សូមជម្រាបថា ឯកឧត្តម វ៉ាង យី បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាកាលយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា៕