ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញបំណងចង់ឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុ ជានិងចិន កើនឡើងដល់ ១៥ ​ពាន់លានដុល្លារនៅឆ្នាំ ២០២២ នេះ ។ ខណៈរយៈពេល ៧ ខែឆ្នាំ ២០២២នេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីមានប្រមាណ ៩ ពាន់ លានដុល្លារអាមេរិក រួចស្រេចទៅហើយ ។

សម្តេចជោនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះទៅកាន់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្រ្តីការបរទេសចិននៅក្នុងជំនួបពិភាក្សាការងារជាង ២ ម៉ោង នាល្ងាចថ្ងៃទី ៣ ខែសីហា ២០២២នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្រ្តី ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖សម្ដេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៅកាន់លោក វ៉ាង យី ថាអ្វីដែលកម្ពុជាចង់ឃើញថ្វីត្បិតមកដល់ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាចិនបានឡើងដល់១១ពាន់លានដុល្លារ,ហើយនៅឆ្នាំ ២០២២ នេះទើប តែមកដល់ ៧ ខែ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បានឡើងជាង ៩ ពាន់លានដុល្លារទៅហើយហើយអ្វីដែលជាគោលដៅថ្មីនៃទំហំពាណិជ្ជកម្មកម្ពុជានិងចិន សម្តេចចង់បានឲ្យឡើងដល់ ១៥​ពាន់លានដុល្លារអាមេរិក ។ សម្តេចបានបញ្ជាក់មូលហេតុដែលសម្តេចបានស្នើបែបនេះដោយសារមូលហេតុទីមួយប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិនដែលបានចូលជាធរមាន ហើយទី ២ដោយសារយើងមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ អសិប ដែលបានចូលជាធរមានកាលពីឆ្នាំ ២០២២ផងដែរ ។

ជាមួយគ្នានេះសម្តេចបានគូសបញ្ជាក់ទៀតថានៅព្រឹកមិញនេះសម្ដេចបានស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់គាំទ្រប្រទេសកម្ពុជាក្នុងការដាក់អគ្គលេខាធិការដ្ឋាន អសិប នេះនៅក្នុងរាជធានីភ្នំពេញ ហើយក៏បានសុំឱ្យប្រទេសចិនគាំទ្រដល់សំណើរបស់កម្ពុជាផងដែរដោយសារប្រទេសចិនជាប្រទេសធំមួយនៅក្នុង ក្របខណ្ឌ អសិប នេះផងដែរ ។

ក្រៅពីនេះសម្ដេចតេជោបានស្នើឲ្យប្រទេសចិនតាមរយៈលោក វ៉ាង យី បន្តជួយកម្ពុជាក្នុងការបន្តនាំចូលនូវកសិផលនិងផលិតផលកសិកម្មពីប្រទេសកម្ពុ ជាទៅទីផ្សារប្រទេសចិន មានជាអាទិ៍អង្ករ ផ្លែមៀនប៉ៃលិន និង ផលិតផលកសិកម្មផ្សេងៗទៀតតាមតម្រូវការទីផ្សារចិនមានច្រើន ។ ជាមួយនេះទៀតសម្ដេចបានស្នើ ឲ្យប្រទេសចិនបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជានឹងបង្កើននូវជើងហោះហើររវាងប្រទេសទាំងពីរដើម្បីជួយជំរុញវិស័យទេសចរណ៍របស់កម្ពុជាផងដែរ ។

សម្ដេចក៏បានស្នើឲ្យប្រទេសចិនពិចារណាជួយដល់វិស័យថាមពលដែលវិស័យនេះមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាដើម្បីគាំទ្រដល់សេដ្ឋកិច្ចកម្ពុ ជាផងដែរជាពិសេសនៅក្នុងស្ថានភាពនៃផលប៉ះពាល់ដោយសារសង្គ្រាមអ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់សន្តិសុខថាមពល។

លោក វ៉ាងយី បានឆ្លើយតបទៅនឹងសំណើរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងបានថ្លែងអំណរគុណសម្តេចតេជោដែលបានលើកឡើងនៅចំណុចទាំងឡា យនោះជាពិសេសទៀតបង្ហាញនូវការសន្ទនាមួយដែលមានលក្ខណៈសំខាន់ ។ លោកបានគូសបញ្ជាក់ថាកម្ពុជាឆ្នាំនេះជាប្រធានប្ដូរវេនរបស់អាស៊ានមានតួនាទីយ៉ាងសំ ខាន់ហើយទំនាក់ទំនងរវាងចិននិងកម្ពុជានៅពេលវេលានេះក៏មានសារៈសំខាន់ណាស់,ដោយផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមកនេះហើ យជាពិសេសមិនតែប៉ុណ្ណោះទេកម្ពុជាចិនអាចពឹងពាក់គ្នាទៅវិញទៅមកទៀតផង ។

ពាក់ព័ន្ធនឹងកិច្ចខិតខំព្យាយាមរបស់កម្ពុជានិងការស្ដារឡើងវិញទាំងសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតដែលលោកបានគូសបញ្ជាក់ថាចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។លោកក៏បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបន្តគាំទ្រអនុវត្តនូវគោលនយោបាយចិនតែមួយ។លោក វ៉ាង យីបាន បន្តថាយើងនឹងព្យាយាមជួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។

ពាក់ព័ន្ធនឹងវិស័យវិនិយោគលោកបានបញ្ជាក់ថាថ្វីដ្បិតប្រទេសចិនបច្ចុប្បន្នជាប្រទេសមានការវិនិយោគដ៏ធំជាងគេនៅប្រទេសកម្ពុជាមែនប៉ុន្តែទៅមុខទៀតប្រទេសចិននឹងបន្តបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅប្រទេសកម្ពុជាផងដែរ។ពាក់ព័ន្ធការនាំចូលផលិតផលកសិកម្មទៅប្រទេសចិន,ចិនពិតជារីករាយក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា។លោក វ៉ាងយីបញ្ចាក់ថាប្រទេសចិនមានទីផ្សារធំហើយអាចមាន តម្រូវការច្រើន។

ពាក់ព័ន្ធនឹងជើងយន្តហោះលោកបានមានប្រសាសន៍ថាជើងយន្តហោះបានត្រឡប់មកកាន់សភាពធម្មតាវិញហើយហើយចិននឹងពិចារណាក្នុងការបង្កើនជើងយន្តហោះនេះមកកាន់ប្រទេសកម្ពុជា,ហើយពាក់ព័ន្ធនឹងវិស័យថាមពលភាគីចិននឹងពិនិត្យមើលករណីនេះហើយនិងសិក្សារួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលផងដែរ ។

ជាចុងក្រោយលោក វ៉ាង យី បានមានប្រសាសន៍ថាសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះមានការប្រឈមជាច្រើន ដូចសម្ដេចមានប្រសា សន៍អីចឹងថាវាមិនមែនដំឡូងក្ដៅទេគឺជាដុំថ្មក្ដៅជាច្រើន,ប៉ុន្តែសម្ដេចអាចប្រែក្លាយថ្មក្តៅនេះទៅជាមាសបានដោយសារតែសម្ដេចមានការពិនប្រសព្ធនិងបទពិសោធន៍។ពិសេសទៀតលោកបានបង្ហាញការជឿជាក់ថាកម្ពុជាមានគោលជំហរមួយដ៏អស្ចារ្យនៅក្នុងពិភពលោកនេះតាមរយៈការងារជាប្រធានអាស៊ានផងដែរ ៕