ដោយ៖តារារិទ្ធ(ភ្នំពេញ)៖លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានបង្ហាញនូវគោលជំហរបស់រដ្ឋាភិបាលចិនក្នុងការគាំទ្រដល់កម្ពុជា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដោយគាំទ្រចំពោះនយោបាយផ្ទៃក្នុងរបស់កម្ពុជានិងនយោបាយការបរទេសរបស់ប្រទេសកម្ពុជា,គាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យ វែងឆ្ងាយរបស់កម្ពុជាពិសេសការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងគណបក្សប្រជាជនកម្ពុជា,ចិនបន្តគាំទ្រយ៉ាងរឹងមាំចំពោះរាល់ការបន្តវេននៃការដឹកនាំ ដែលជាកូនសារដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាផងក៏សម្រាប់មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងចិនកម្ពុជាផងដែរ ។

លោក វ៉ាង យី បានថ្លែងបញ្ជាក់ពីគោលជំហររបស់រដ្ឋាភីបាលចិនបែបនេះទៅកាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជានៅក្នុងជំនួប ពិភាក្សាការងារកាលពីរសៀលថ្ងៃទី ៣ ខែ សីហា ២០២២ នៅវិមានសន្តិភាព ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖នៅក្នុងជំនួបរយពេលជាង២ម៉ោងភាគីទាំងពីរបានពិ ភាក្សាជាច្រើនទៅលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងចិន, ការផ្លាស់ប្ដូរមតិជុំវិញអាស៊ានចិននិងការផ្លាស់ប្ដូរមតិជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាចិនបានចាក់គ្រឹះយ៉ាងរឹងមាំនឹងមានការទំនាក់ទំនងយ៉ាងស៊ីជម្រៅលើគ្រប់ វិស័យ ។

លោក វ៉ាង យី បានគូសបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ជីវិតរបស់ខ្លួនក្នុងការកសាងប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍ក៏ដូចជាការស្ដារនូវជីវិត និងការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងបានលើកកម្ពស់តួនាទីកម្ពុជានៅក្នុងតំបន់និងពិភពលោកផងដែរ។

លោកបានបញ្ជាក់ថា៖ចិននៅតែបញ្ជាក់គោជំហរចំពោះប្រទេសកម្ពុជាជាពិសេសចំពោះរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនទីមួយ.ចិននឹងបន្តគាំទ្រនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជាក៏ដូចជាគោលនយោបាយការបរទេសរបស់កម្ពុជាដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាហើយជាពិសេសទៀតអបអរសាទរចំពោះការឈ្នះឆ្នោតដោយគណបក្សប្រជាជននៅក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះដែលឆ្លុះបញ្ចាំងអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេ ជោនាយករដ្ឋមន្ត្រីដោមានការគាំទ្រពីប្រជាពលរដ្ឋ ។ ទីពីរ.ចិនគាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យវែងឆ្ងាយ ពិសេសការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងប្រទេសកម្ពុជានេះនិងការការពារអធិបតេយ្យភាពក៏ដូចជាភាពឯករាជ្យរបស់ប្រទេស កម្ពុជាផងដែរ ។ទីបី.ចិនបន្តគាំទ្រយ៉ាង រឹងមាំចំពោះវាស់ការបន្តវេននៃការដឹកនាំរបស់កម្ពុជានេះដែលជាកូនសារដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាផងក៏សម្រាប់មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង ចិននិងកម្ពុជាផងដែរ។ជាពិសេសទៅទៀតគឺដោយសារមានជោគវាសនារួមគ្នានេះនៅក្នុងការកសាងសហគមន៍និងជោគវាសនារួមរវាងកម្ពុជាចិនក៏បានគូសបញ្ជាក់ផងដែរថា

លោក វ៉ាង យី បានបន្តថាបច្ចុប្បន្ននេះចិននិងកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក៏ដូចជាកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានេះហើយជាពិសេសទៀតទោះបី នៅក្នុងស្ថានភាពដែលមានលក្ខណៈមិនប្រាកដប្រជាហើយនិងការវិវឌ្ឍសភាពការណ៍តំបន់និងពិភពលោកដែលមានភាពមិនច្បាស់លាស់នេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរនូវអ្វីដែលជាសារគាំទ្រពីប្រទេសចិនដល់ប្រទេសកម្ពុជាចំពោះនយោបាយការបរទេសរបស់ប្រទេស កម្ពុជា ។ សម្តេចបញ្ជាក់ផងដែរអំពីទំនាក់ទំនងដែលប្រទេសទាំងពីរមាននៅពេលនេះដោយសម្ដេចបានគូសបញ្ជាក់ថាសម្រាប់កម្ពុជាយើងមានការរៀបចំឲ្យទំនាក់ទំនង ទ្វេភាគីនេះមិនមានការប្រែប្រួល ,យើងមានអ្នកបន្តវេនជាពិសេសនៅក្នុងការងារទៅមុខទៀតនេះ ។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរទាក់ទងនឹងកិច្ចសហប្រតិបត្តិការនឹងបន្តគ្រប់វិស័យទាំងអស់ដែលមានស្រាប់រវាងប្រទេសទាំងពីរទាំងវិស័យនយោបាយសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតហើយសម្ដេចក៏បានគូសបញ្ជាក់ផងដែរអ្វីដែលសំខាន់មួយទៀតគឺសម្ដេចអបអរសាទរចំពោះលទ្ធផលនៃការប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាល នៃប្រទេសទាំងពីរដែលកន្លងទៅនេះបានប្រជុំនិងទទួលលទ្ធផលល្អ ពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។
សម្ដេចក៏បានអរគុណចំពោះចិនផងដែរក្នុងការចូលរួមវិភាគទានក្នុងការដោះមីននៅក្នុងប្រទេសកម្ពុជាដោយសាររាជរដ្ឋាភិបាលកម្ពុជាបានកំណត់ធ្វើយ៉ាងណា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយដែលគ្មានគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជានយោបាយរបស់សម្ដេចក្នុងការដាក់ចេញធ្វើយ៉ាងណាឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញហើយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជានិងពីដៃគូអភិវឌ្ឍន៍និងមានការចូលរួមគាំទ្រយ៉ាងខ្លាំងពីព្រះមហាក្សត្រផងដែរ ។

សម្តេចអរគុណរដ្ឋាភិបាលចិនច្រើនដែលបានចូលរួមចំណែកក្នុងការដោះមីននៅក្នុងប្រទេសកម្ពុជានេះទន្ទឹមនេះសម្ដេចបានស្នើឲ្យប្រទេសចិនបន្តគាំទ្រអោយបានច្រើនជាងនេះទៅទៀតដោយសារយើងបានកំណត់គោលដៅនេះច្បាស់លាស់។ជាពិសេសទៀតគឺការគាំទ្រទៅដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពដែលកម្ពុជាកំពុងជំរុញធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យនៅពេលខាងមុខនេះ ។

សម្ដេចក៏បានគួរបញ្ជាក់ផងដែរថាកម្ពុជាពិតជាបានទទួលអត្ថប្រយោជន៍ជាច្រើនពិសេសការវិនិយោគពីប្រទេសចិនក៏ដូចជាការគាំទ្រពីជំនួយរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាដើម ។ ពីនោះទៀតសម្ដេចក៏បានអរគុណប្រទេសចិនដែលបានជួយដល់ប្រទេសកម្ពុជាជាពិ សេសពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលកន្លងមកនេះធ្វើឲ្យកម្ពុជាបានប្រយុទ្ធប្រឆាំងដោយជោគជ័យដោយសារមានការគាំទ្រការផ្ដល់វ៉ាក់សាំងយ៉ាងសន្ធឹកសន្ធាប់ពីប្រទេសចិននាពេលកន្លងទៅនេះ។វ៉ាក់សាំងចិនគឺជាបង្អែកមួយដ៏រឹងមាំដែលធ្វើឲ្យកម្ពុជាអាចប្រយុទ្ធប្រឆាំងកូវីដដោយជោគជ័យនឹងអាចឲ្យកម្ពុជាទទួលបាននូវចំណាត់ថ្នាក់ទីមួយ ។

សម្ដេចបានបន្តថាប់ទោះបីយើងទទួលបានជោគជ័យហើយក៏ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នេះនៅតែជាបញ្ហាអាទិភាពសម្រាប់ប្រទេសកម្ពុជាដូច្នេះការ បន្តថាកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈនេះនៅតែជាវិស័យអាទិភាពជាពិសេសការបន្តធ្វើយ៉ាងណាឲ្យកម្ពុជាមានលទ្ធភាពផលិតវ៉ាក់សាំងនៅ ក្នុងប្រទេសដែលនៅពេលខាងមុខនេះដោយមានការជួយជ្រោមជ្រែងពីប្រទេសចិន ។សម្តេចបន្តថាដោយសារការចាក់វ៉ាក់សាំងបានច្រើនបំផុតនេះធ្វើឲ្យកម្ពុជា អាចបើកប្រទេសពេញលេញឡើងវិញដែលធ្វើឲ្យកម្ពុជាមានលទ្ធភាពស្តារសេដ្ឋកិច្ចរបស់ខ្លួនកន្លងទៅនេះ។សម្ដេចក៏បានគូសបញ្ជាក់ផងដែរអំពីការស្ដារសេដ្ឋកិច្ចនឹងការបើកសេដ្ឋកិច្ចឡើងវិញធ្វើឲ្យកម្ពុជាមានលទ្ធភាពនាំចេញកាន់តែច្រើនហើយអាចបង្កើនចំណូលរបស់ខ្លួនកាន់តែច្រើនផងដែរ។មិនត្រឹមតែប៉ុណ្ណេះសម្ដេចតេជោបានគូសបញ្ជាក់ផងដែរថាដោយសារវ៉ាក់សាំងនេះហើយដែលជាដង្ហើមនៃសេដ្ឋកិច្ចកម្ពុជាសម្តេចបានចាត់ទុកវ៉ាក់សាំងគឺជាដង្ហើមនៃសេដ្ឋកិច្ចកម្ពុជា។ សម្តេចបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រទៅមុខទៀតសម្រាប់ឆ្នាំ២០២៤, ២០២៥ និង ២០២៦ សម្ដេចបានអោយត្រៀមទិញវ៉ាក់សាំងសម្រាប់ត្រៀមទុកប្រមាណ១០០ លានដូសសម្រាប់ចាក់វ៉ាក់សាំងនៅពេលខាងមុខផងដែរដើម្បីឲ្យកម្ពុជាឆ្លងផុតនិងប្រយុទ្ធប្រឆាំងកូវីដដោយប្រសិទ្ធភាព ។

លោក វ៉ាង យី បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបន្តគាំទ្រអនុវត្តនូវគោលនយោបាយចិនតែមួយ ។ លោកបានបន្តថាយើងនឹងព្យាយាមជួយដល់ កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។ពាក់ព័ន្ធនិងវ៉ាក់សាំងវិញលោកបានបញ្ជាក់ថានៅពេលណាកម្ពុជាមានតម្រូវការចិននឹងជួយផ្ដល់ឲ្យកម្ពុជាក្នុងលក្ខណៈជាអតិភាពជូនដល់កម្ពុជា ៕