សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់​ពីបទ​ស្នាក់នៅ​ខុសច្បាប់​

1274
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​នគរបាល​ផ្នែក​គ្រប់គ្រង​ជនបរទេស​ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​។​

ការឃាត់ខ្លួន ស្ថិតនៅ​ចំណុច​ផ្ទះសំនាក់ Mother Home Inn ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ពីបទ​ស្នាក់នៅ​ដោយ​ខុសច្បាប់ ដោយ​ទិ​ដ្ឋ​ការ​ស្នាក់នៅ​ហួស​សុពលភាព​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ជនជាតិ​អង់គ្លេស​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ Quarrie Jone Elliott ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៤ កាន់​លិខិតឆ្លងដែន​លេខ​TI ០០០៩៩៧៥៥ មុខរបរ​គ្មាន ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៦ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ។​

​សមត្ថកិច្ច​បាន​បន្តថា ដោយ​លិខិតឆ្លងដែន​បាន​ផុត​សុពលភាព​តាំងពី​ថ្ងៃទី​៨​ខែតុលា ឆ្នាំ​២០១៦​មក​ម្លេះ ។​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ការឃាត់ខ្លួន​ជនជាតិ​អង់គ្លេស​រូបនេះ​ត្រូវបាន​សម្រេច​បញ្ជូនទៅ​មណ្ឌល​ត្រៀម​បណ្តេញចេញ​ប្រចាំខេត្ត​សៀមរាបដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

​រូបភាពៈ ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ស្នាក់នៅ​ខុសច្បាប់​៕​រូបថត​សមត្ថកិច្ច​

ទីតាំងផ្សាយពាណិជ្ជកម្ម