Views: 37 Post navigation ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅតែតេស្តិ៍វិជ្ជមានកូវីដ១៩កាលពីថ្ងៃពុធទី៣សីហា តែលោកមានអារម្មណ៍ល្អ លែងក្តៅខ្លួន តែនៅក្អកម្តងម្កាល។លោកបានចេញពីការដាក់ខ្លួននៅដាច់ពីគេកាលពីថ្ងៃពធសប្តាហ៍មុនក្រោយតេស្តិ៍លែងឃើញកូវីដ១៩ជាលើកដំបូងចាប់តាំងពីថ្ងៃ២១កក្កដា។ អាជ្ញាធរកោះតៃវ៉ាន់កាលពីថ្ងៃពុធទី៣សីហាបានបញ្ចេញយន្តហោះប្រដេញទៅស្ទាក់និងព្រមានអោយយន្តហោះយោធាចិន២៧គ្រឿងចេញឆ្ងាយពីតំបន់ការពារដែនអាកាសរបស់ខ្លួន នេះបើតាមការអះអាងរបស់ក្រសួងយោធារបស់កោះតៃវ៉ាន់ ហើយថាយន្តហោះចិន២២គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រដែលខណ្ឌចែកកោះស្វ័យគ្រប់គ្រងនេះពីចិនដីគោកចំពេលភាពតានតឹងកើនឡើងខ្លាំង។