ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះការរស់នៅមានភាពសុខដុម និងចង់ទៅទីណាមានតែក្រុមមនុស្សជួយជ្រោមជ្រែង ហើយនិងយកចិត្តទុកដាក់គ្រាន់គាប់ប្រសើរ។ចំពោះការប្រកបការងារបើលោកអ្នក ចង់ ជួបចរចាជាមួយនរណាម្នាក់ក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អពីរឿងបញ្ហាប្រាក់កាសឬការងារ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះការរស់នៅមានភាពល្អប្រសើរ ហើយធ្វើអ្វីតែងមានក្រុមមនុស្សជួយជ្រោមជ្រែង។ចំណែកការប្រកបការងារវិញផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬ ស៊ីញ៉េឯកសារអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះមួយចំនួនមកវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចត្រីនឹងទឹកនារដូវខែវស្សា៕
ឆ្នាំខាល
រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នបញ្ហាអារម្មណ៍ និងបញ្ហាសុខភាពពីព្រោះថាងាយកើតបញ្ហាចំពោះមុខណាស់។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ការប្រកបការងារវិញដូច្នេះដែរត្រូវចេះអត់ធ្មត់នឹងសម្តីក្រុមនុស្សខ្លះទើបអាចចៀសផុតរឿងរាវទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អដូចនេះនាំឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗតែងជួបនូវបញ្ហាលំបាកនិងពេលខ្លះជួបនូវព្យុះយាយីច្រើនធ្វើឱ្យពិបាកក្នុងការឆ្លងកាត់ដែលនេះជារឿងធម្មតារបស់មនុស្សម្នាក់ៗដែលត្រូវតស៊ូឆ្លងកាត់។ ដោយឡែកនៅថ្ងៃនេះវិញឃើញថាការប្រកបការងារមិនសូវជឿនលឿនទេពិសេសងាយធ្លាក់ក្នុងបញ្ហារឿងរាវថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
សេចក្តីស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗមានការប្រច័ណ្ឌទុកក្នុងខ្លួនច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ថ្ងៃនេះការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកកើតឡើង។ការបំពេញការងារធំដុំច្រើនភ្លាំងភ្លាត់ពុំសូវសមដូចប្រកបទេ ដូចនេះគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយកើតមានតែបញ្ហាជាមួយគ្នាមិនចេះចប់ ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នសប្បាយក្លាយជាទុក្ខដោយប្រការណាមួយឡើង៕
ឆ្នាំរោង
រាសីស្រុតចុះ។ការរស់នៅត្រូវចេះអត់ធ្មត់ និងមិនត្រូវធ្វើដឹងឭចំពោះក្រុមមនុស្សច្រើនពេកទើបសេចក្តីសុខមានច្រើនជាងនេះ។សម្រាប់ការប្រកបការងារលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយចេះពិនិត្យសភាពការណ៍ឱ្យបានស្រួលបួលពីព្រោះអាចមានក្រុមមនុស្សបាបមិត្តចង់វាយប្រហារផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូល ហើយទាល់តែខិតខំខ្លាំងទើបអាចរកម្រៃគ្រាន់ចិញ្ចឹមក្រពះទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូកនិងភាពរកាំរកូស ក៏កើតមានច្រើន៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្រឡាប់ចាក់គឺបានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។ការប្រកបការងារមានការចម្រើនលូតលាស់ និងទទួលផលច្រើនត្រឡប់មកវិញពិសេសការប្រកបការងារទាំងផ្លូវជិតនិងឆ្ងាយ។ អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំមមី
រាសីស្រុតចុះ។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកកើតមានភាពរដិបរដុប និងបញ្ហាចូលយាយីច្រើនបន្តិច។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះទើបញ្ច្រៀសរាល់ឧបទ្រពចង្រៃយាយីកើត។ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះនាំឱ្យការប្រកបការងារជួបនូវបញ្ហាមិនល្អមួយចំនួនដែលពិបាកក្នុងការឆ្លងកាត់។
សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញតែងមានឧបទ្រពចង្រៃយាយីច្រើនបន្តិច ម្ល៉ោះហើយការជួញទីជិតឆ្ងាយទៀតសោតមានតែភាពប្រទាំងប្រទើស និងរឿងរាវតូចធំកើតមានឡើងនាំឱ្យឈឺក្បាលនោះក៏ច្រើន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខពិតមែនតែយ៉ាងណាឱ្យប្រយ័ត្នជម្លោះវិវាទងាយផ្ទុះកើតមានណាស់៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះបញ្ហាមួយចំនួននៅមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង ទើបគ្មានបញ្ហាមិនល្អចូលយាយីកើត។ទាំងស្ត្រីបុរសមិនផ្តល់ផលល្អក្នុងការប្រកបការងារធំដុំឡើយពីព្រោះថាផលអាក្រក់ងាយកើតចំពោះមុខណាស់។អ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយបើពុំនោះទេប្រយ័ត្នត្រូវវិលត្រឡប់មកផ្ទះវិញគ្មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំវក
រាសីល្អជាមធ្យម។ការរស់នៅឃើញថាមានរឿងពិបាកច្រើនបន្តិច ហើយបើចង់ធ្វើអ្វីមួយផលសម្រេចនោះក៏ពុំច្រើនប៉ុន្មាននោះដែរ។ចំពោះការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ជីវិតរបស់មនុស្សយើងនោះមុននឹងទទួលជោគជ័យអ្វីមួយចាំបាច់ណាស់ត្រូវតែចេះតស៊ូពុះពារការងារជាមុនសិនទើបអ្វីៗអាចសម្រេចនៅគ្រាខាងមុខ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាក ហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកជួបបញ្ហាអ្វីគប្បីចេះទប់ទល់ឱ្យបានល្អនោះបញ្ហាដែលជាគ្រោះអាក្រក់សោះអាចប្រែមកជាលាភឡើងវិញ។ចំពោះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសឱ្យទទួលខុសអ្វីមួយ។លោកអ្នកអាចសម្រុកការងារនៅពេលនេះទើបប្រសើរពីព្រោះឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងមានច្រើនជាងនាំឱ្យជួបស្ថានភាពលំបាក។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយនោះក៏ច្រើន។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំច
រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះប្រែប្រួលមកធ្លាក់ចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការធ្វើអ្វីមួយសំខាន់ឡើយ ពីព្រោះថាមានតែការខាតបង់ច្រើនជាងការទទួលផល។អ្នកប្រកបការងារវិញពុំមានការជឿនលឿនអ្វីច្រើនទេ ហើយបើជាការបំពេញការងារធំផងច្រើនភ្លាំងភ្លាត់និងមានរឿងរាវច្រើនថែមទៀត។ការប្រកបជំនួញវិញ មានតែក្រុមមនុស្សចាំច្រណែនឈ្នានីស ឬចាំមើលតែលោកអ្នកខុសដើម្បីសង្កត់កបន្ថែមប៉ុណ្ណោះ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហេតុនេះត្រូវចេះផ្តល់សេចក្តីស្រឡាញ់ចំពោះគ្នាឱ្យកាន់តែច្រើនកាលណាគឺកាន់តែល្អកាលនោះដែរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ការរស់នៅក្នុងផ្ទះសម្បែងក៏ងាយផ្ទុះជម្លោះវិវាទណាស់ដែរគប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរាវចម្រូងចម្រាសកើតមានឡើង។ថ្ងៃនេះការប្រកបការងារទោះលោកអ្នកធ្វើអ្វីៗមិនអាចលោភលន់បានទេពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕